• December 19, 2024
 ខួប១ឆ្នាំនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់! ក្រុមសិទ្ធិមនុស្សអន្តរជាតិបានធ្វើការអំពាវនាវបង្រួបបង្រួមសម្រាប់បទឈប់បាញ់ភ្លាមៗនៅហ្គាហ្សា និងបញ្ចប់ការផ្គត់ផ្គង់សព្វាវុធដល់អ៊ីស្រាអែល

ខួប១ឆ្នាំនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់! ក្រុមសិទ្ធិមនុស្សអន្តរជាតិបានធ្វើការអំពាវនាវបង្រួបបង្រួមសម្រាប់បទឈប់បាញ់ភ្លាមៗនៅហ្គាហ្សា និងបញ្ចប់ការផ្គត់ផ្គង់សព្វាវុធដល់អ៊ីស្រាអែល

Spread the love
Digiqole Ad

ក្រុមសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃច័ន្ទ ចំខួបមួយឆ្នាំនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានធ្វើការអំពាវនាវបង្រួបបង្រួមសម្រាប់បទឈប់បាញ់ភ្លាមៗនៅហ្គាហ្សា ហើយបានសម្តែងការខកចិត្តចំពោះអសមត្ថភាពរបស់សហគមន៍អន្តរជាតិក្នុងការបញ្ឈប់សង្គ្រាម។

អង្គការក្រៅរដ្ឋាភិបាលដែលឈានមុខគេ រួមទាំងអង្គការលើកលែងទោសអន្តរជាតិ និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានបន្តអំពាវនាវឱ្យមានការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ខណៈដែលអ៊ីស្រាអែលប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ក្នុងការវាយលុករបស់ខ្លួនលើតំបន់ហ្គាហ្សាដែលឡោមព័ទ្ធ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន The News Arab នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការលើកលែងទោសអន្តរជាតិ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានគូសបញ្ជាក់ថា សង្រ្គាមដែលកំពុងបន្តបានគូសបញ្ជាក់ពីតម្រូវការសំខាន់សម្រាប់គណនេយ្យភាព និងយុត្តិធម៌ ដោយពណ៌នាអំពីស្ថានភាពនេះថា “ធ្ងន់ធ្ងរ”។

លោកស្រី Agnes Callamard អគ្គលេខាធិការនៃក្រុម បាននិយាយថា “វាជារឿងដ៏អាម៉ាស់ និងជាការបរាជ័យរួមរបស់មនុស្សជាតិ ដែលមួយឆ្នាំនៅតែគ្មានបទឈប់បាញ់ នៅតែមិនដោះលែងចំណាប់ខ្មាំង។ លោកស្រីបានអំពាវនាវអោយបញ្ចប់ការផ្គត់ផ្គង់សព្វាវុធដល់អ៊ីស្រាអែល ខណៈប្រទេសនេះបន្តបំពានច្បាប់មនុស្សធម៌អន្តរជាតិដោយនិទណ្ឌភាព។

បើតាមសេចក្តីថ្លែងការណ៍ អង្គការនេះបានកត់សម្គាល់ថា ការរំលោភរបស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ បានចាប់ផ្តើមជាយូរមកហើយមុនថ្ងៃទី៧ ខែតុលា ហើយបានបរិហារពី ប្រព័ន្ធនៃរបបគ្រប់គ្រងដ៏ឃោរឃៅ និងការកាន់កាប់ដោយខុសច្បាប់របស់អ៊ីស្រាអែល។

គួរជម្រាបថា គិតត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ មានរយៈពេលមួយឆ្នាំគត់នៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ខណៈសង្គ្រាមនៅតែបន្ត។

ទោះបីយ៉ាងណា ដើម្បីបញ្ចប់អរិភាព និងសន្តិភាពយូរអង្វែងនៅមជ្ឈឹមបូពាហ៍ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ បានអនុម័តយ៉ាងលើសលប់នូវដំណោះស្រាយដែលអំពាវនាវឱ្យបញ្ចប់ការកាន់កាប់ទឹកដីប៉ាឡេស្ទីនពីសំណាក់អ៊ីស្រាអែល ដោយទុករយៈពេលមួយឆ្នាំ ជាមួយនឹងសម្លេងសំឡេង ១២៤គាំទ្រ, ១៤ប្រឆាំង និង ៤៣អនុបវាទ៕

Digiqole Ad

Related post