ម៉ាឡេស៊ីរៀបចំព្រឹត្តិការណ៍ប្រឡងសូត្រ និងទន្ទេញចាំមាត់គម្ពីរគួរអានអន្តរជាតិ លើកទី៦៤ ដោយមានបេក្ខជនចូលរួមមកពី ៧១ ប្រទេសជុំវិញពិភពលោក ក្នុងនោះមានកម្ពុជាផងដែរ

ម៉ាឡេស៊ីរៀបចំព្រឹត្តិការណ៍ប្រឡងសូត្រ និងទន្ទេញចាំមាត់គម្ពីរគួរអានអន្តរជាតិ លើកទី៦៤ ដោយមានបេក្ខជនចូលរួមមកពី ៧១ ប្រទេសជុំវិញពិភពលោក ក្នុងនោះមានកម្ពុជាផងដែរ

Spread the love
Digiqole Ad

ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ បានរៀបចំពិធីបើកព្រឹត្តិការណ៍ប្រឡងសូត្រ និងទន្ទេញចាំមាត់គម្ពីរគួរអានអន្តរជាតិ លើកទី៦៤ ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងគូឡាឡាំពួ ដោយមានការចូលរួមពីបេក្ខជន បេក្ខនារី មន្ត្រី និងមហាជនយ៉ាងច្រើនកុះករផងដែរ។

ព្រឹត្តិការណ៍ប្រឡងសូត្រ និងទន្ទេញចាំមាត់គម្ពីរគួរអានអន្តរជាតិ លើកទី៦៤ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែតុលា ដោយមានបេក្ខជនចូលរួមចំនួន ៩២រូប មកពី ៧១ ប្រទេសជុំវិញពិភពលោក ក្នុងនោះមានកម្ពុជាផងដែរ។ នេះបើតាមការផ្សាយដោយគេហទំព័រព័ត៌មាន Iqna នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤។

នាឱកាសថ្លែងមតិសំណេះសំណាលក្នុងពិធីបើក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានលើកឡើងពីសារៈសំខាន់នៃសាមគ្គីភាព និងប្រាជ្ញា ដោយបានគូសបញ្ជាក់ថា “ការគិតចង្អៀតចង្អល់នឹងនាំអោយយើងលិចលង់ ការគិតដ៏ច្របូកច្របល់ និងការគិតមិនល្អនឹងក្លាយជាបញ្ហាប្រឈមសម្រាប់ខ្លួនយើង”។

គួរជម្រាបថា ព្រឹត្តិការណ៍ប្រឡងសូត្រ និងទន្ទេញចាំមាត់គម្ពីរគួរអានអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី បានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ នៅរដ្ឋធានីគូឡាឡាំពួ ដោយនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមរបស់ប្រទេស (JAKIM)៕

Digiqole Ad

Related post