• November 9, 2024
 មនុស្សយ៉ាងហោចណាស់ ១១នាក់បានស្លាប់ និង៩នាក់ទៀតបានបាត់ខ្លួន ដោយសារគ្រោះទឹកជំនន់នៅតំបន់ភាគខាងត្បូង ប្រទេសម៉ារ៉ុក

មនុស្សយ៉ាងហោចណាស់ ១១នាក់បានស្លាប់ និង៩នាក់ទៀតបានបាត់ខ្លួន ដោយសារគ្រោះទឹកជំនន់នៅតំបន់ភាគខាងត្បូង ប្រទេសម៉ារ៉ុក

Spread the love
Digiqole Ad
ម៉ារ៉ុក៖ អាជ្ញាធរនៃប្រទេសម៉ារ៉ុក កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាមនុស្ស ១១នាក់បានស្លាប់ និង ៩នាក់បានបាត់ខ្លួននៅក្នុងគ្រោះទឹកជំនន់ដែលបណ្តាលមកពីបាតុភូតអាកាសធាតុ នៅក្នុងតំបន់ភាគខាងត្បូងប្រទេស។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Rachid Khalfi បាននិយាយថា អាជ្ញាធរបានកត់ត្រាចំនួនអ្នកស្លាប់បឋមចំនួន ១១នាក់ បន្ទាប់ពីព្យុះលាយឡំនឹងផ្គរ រន្ទះ ដែលបានបោកបក់លើតំបន់ និងខេត្តចំនួន១៧ ក្នុងប្រទេសដែលជួបបញ្ហាគ្រោះរាំងស្ងួតអស់រយៈពេលប្រាំមួយឆ្នាំមកហើយ។ លោកបន្ថែមថា ក្នុងចំណោមជនរងគ្រោះម្នាក់មានសញ្ជាតិបរទេស ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ នេះបើតាមការដកស្រង់ផ្សាយដោយសារព័ត៌មាន Arab News។
ភ្លៀងធ្លាក់ខ្លាំងជាប់គ្នារយៈពេល២ថ្ងៃ ដែលមានកម្រិតទឹកភ្លៀងស្មើនឹងមួយឆ្នាំ ក៏បានបណ្តាលអោយរលំផ្ទះចំនួន ៤០ខ្នង និងខូចខាតហេដ្ឋារចនាសម្ព័ន្ធចំនួន ៩៣ខ្សែ និងប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត និងបណ្តាញទូរគមនាគមន៍ផងដែរ។
គួរជម្រាបថា គ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងប្រទេសម៉ារ៉ុក ធ្លាប់បានកើតឡើងកាលពីឆ្នាំ២០១៤ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣២នាក់៕
Digiqole Ad

Related post