• December 19, 2024
 ប៉ាឡេស្ទីនទទួលបានកៅអីផ្លូវការក្នុងនាមជារដ្ឋ ដើម្បីចូលរួមប្រជុំ​នៅឯមហាសន្និបាតអង្គការ​សហ​ប្រជាជាតិ នៃ​សម័យប្រជុំ​លើក​ទី​៧៩

ប៉ាឡេស្ទីនទទួលបានកៅអីផ្លូវការក្នុងនាមជារដ្ឋ ដើម្បីចូលរួមប្រជុំ​នៅឯមហាសន្និបាតអង្គការ​សហ​ប្រជាជាតិ នៃ​សម័យប្រជុំ​លើក​ទី​៧៩

Spread the love
Digiqole Ad

ប៉ាឡេស្ទីនទទួលបានកៅអីផ្លូវការក្នុងនាមជារដ្ឋ ដើម្បីចូលរួមប្រជុំ​នៅឯមហាសន្និបាតអង្គការ​សហ​ប្រជាជាតិ នៃ​សម័យប្រជុំលើកទី៧៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ​នេះ។

បេសកជនរបស់ប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ បានប្រកាសនៅលើបណ្តាញសង្គម X កាល​ពីថ្ងៃសុក្រ ដែលដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី១ ខែកញ្ញា ថា ប៉ាឡេស្ទីននឹង​ចូលរួម​ក្នុងសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (GA) ជា​លើក​ដំបូង ជាមួយ​នឹងកៅអីផ្លូវការ ដែលលោកអ្នកអាចឃើញរដ្ឋប៉ាឡេស្ទីនអង្គុយ​ចន្លោះរវាង​ប្រទេ​ស​ស្រី​លង្កា និង​ស៊ូដង់។

ការទទួលបានកៅអីផ្លូវការក្នុងនាមជារដ្ឋរបស់ប៉ាឡេស្ទីន នៅឯមហាសន្និបាតអង្គការ​សហ​ប្រជា​ជាតិនាពេលនេះ ​កើតឡើង​បន្ទាប់​ពីមានសេចក្តីសម្រេចលេខ ES-10/23 ដោយ​ផ្តល់សិទ្ធិ និងឯក​សិទ្ធិ​បន្ថែម​ដល់​ប៉ាឡេស្ទីនសម្រាប់ការចូលរួមក្នុងអង្គការសហប្រជាជាតិ ដែលជា​ការលើកកំពស់​គួរឱ្យកត់​សម្គាល់នៃឋានៈរបស់ប៉ាឡេស្ទីននៅក្នុងអង្គការអន្តរជាតិ។ ដោយមានរដ្ឋ​ជា​សមាជិក​ចំនួន ១៤៣ បានបោះឆ្នោតគាំទ្រ, ចំនួន ៩ ប្រទេស​ប្រឆាំង, ខណៈ​ចំនួន ២៥ ប្រទេស​​ផ្សេង​ទៀត​អនុប្ប​វាទ។

គួរជម្រាបថា ប៉ាឡេស្ទីនបានដាក់ពាក្យសុំចូលជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ តាំងតែពីឆ្នាំ ២០១១ ប៉ុន្តែមិនបានទទួលការគាំទ្រចាំបាច់ពីក្រុមប្រឹក្សា​សន្តិសុខនៃ​អង្គការ​សហប្រជា​ជាតិ ដោយ​សារការវេតូពីសំណាក់​សហរដ្ឋ​អាមេរិក។ ប៉ុន្តែទោះបីយ៉ាងណា ប៉ាឡេស្ទីនទទួលឋានៈ​ជារដ្ឋសង្កេត​ការណ៍​អចិន្រ្តៃយ៍ នៅឆ្នាំ២០១២ ហើយ​រហូតមកដល់ឆ្នាំ២០២៤ ទើប​ទទួលបានកៅអីផ្លូវការក្នុងនាមជារដ្ឋ៕

Digiqole Ad

Related post