• December 19, 2024
 គណបក្សប្រឆាំងនៅអ៊ីស្រាអែល អំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីការដកតំណែងនាយករដ្ឋមន្ត្រី Netanyahu ដោយគូសបញ្ជាក់ថា អ៊ីស្រាអែលស្ថិតក្នុងស្ថានភាពអាសន្នដែលមិនធ្លាប់មាន

គណបក្សប្រឆាំងនៅអ៊ីស្រាអែល អំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីការដកតំណែងនាយករដ្ឋមន្ត្រី Netanyahu ដោយគូសបញ្ជាក់ថា អ៊ីស្រាអែលស្ថិតក្នុងស្ថានភាពអាសន្នដែលមិនធ្លាប់មាន

Spread the love
Digiqole Ad
គណបក្សប្រឆាំងនៅអ៊ីស្រាអែលអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីការដកតំណែងនាយករដ្ឋមន្ត្រី Netanyahu ដោយគូសបញ្ជាក់ថា អ៊ីស្រាអែលស្ថិតក្នុងស្ថានភាពអាសន្នដែលមិនធ្លាប់មានពីមុនមក ដោយបានប្រឈមនឹងបញ្ហាជាច្រើនទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងរដ្ឋធម្មនុញ្ញផងដែរ។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។

កិច្ចប្រជុំបន្ទាន់នេះដោយមានការអំពាវនាវរបស់ លោក Yair Golan ប្រធានគណបក្សប្រជាធិបតេយ្យ ដោយនិយាយថា ការខ្វះការជឿទុកចិត្តរបស់សាធារណៈជនទាំងស្រុងលើរដ្ឋាភិបាល និងការសម្រេចចិត្តដែលធ្វើឡើងដោយផ្អែកទៅលើការពិចារណាផ្នែកនយោបាយ បង្ខំយើងទាំងអស់គ្នាឱ្យក្រោកឡើង។ លោកបានគូសបញ្ជាក់ថា “អ៊ីស្រាអែលស្ថិតក្នុងស្ថានភាពអាសន្ន ហើយកំពុងដួលរលំទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងរដ្ឋធម្មនុញ្ញ។
ទោះបីយ៉ាងណា សភាអ៊ីស្រាអែលគ្រោងនឹងកោះប្រជុំឡើងវិញនៅពាក់កណ្តាលខែតុលា បន្ទាប់ពីការសម្រាករដូវក្តៅរបស់ខ្លួន ថ្ងៃទី២២ ខែកក្កដាកន្លងទៅ។
គួរជម្រាបថា បន្ទាប់ពីហេតុការណ៍ថ្ងៃទី៧ ខែតុលាមក អ៊ីស្រាអែលនៅតែបន្តការវាយលើតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនស៊ីវិលស្លូតត្រង់ប៉ាឡេស្ទីនរាប់ម៉ឺននាក់ បើទោះបីជាមានដំណោះស្រាយពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ក៏ដោយ។ យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ គិតត្រឹមថ្ងៃទី២៩ ខែសីហា ជនជាតិប៉ាឡេស្ទីនជាង ៤០,៥០០នាក់ ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ និងជាង ៩៣,៧០០នាក់រងរបួស៕
Digiqole Ad

Related post