• September 19, 2024
 អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបសំណេះសំណាល និងស្វាគមន៍ លោកបណ្ឌិត ពិនទើ បាលីលះ ខតីប

អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបសំណេះសំណាល និងស្វាគមន៍ លោកបណ្ឌិត ពិនទើ បាលីលះ ខតីប

Spread the love
Digiqole Ad
អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបសំណេះសំណាល និងស្វាគមន៍ លោកបណ្ឌិត ពិនទើ បាលីលះ ខតីប និងជាអុីមាំ វិហារឥស្លាម​ អាល់ហារ៉មម៉ាក្កះ និងជាសមាជិកក្រុមប្រឹក្សាអ្នកប្រាជ្ញជាន់ខ្ពស់ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ក្នុងឳកាសលោកបណ្ឌិតអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
វត្តមានចូលរួមនាឳកាសនេះផងដែរមាន ឯកឧត្តមឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា មន្ត្រីជាន់ខ្ពស់អមដំណើរ ថ្នាក់ដឹកនាំ និងមន្ត្រីនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត៕

គួរជម្រាបថា សៀស្ខ ពិនទើ បាលីលះ (Sheik Bandar Baleelah) បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជាជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅកម្ពុជា សៀស្ខ ពិនទើ បាលីលះ គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខ្មែរឥស្លាម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងធ្វើទស្សនកិច្ចនៅតាមស្ថាប័នអប់រំឥស្លាមនៅតាមសហគមន៍ និងថ្លែងសន្ទរកថា (ឌុតពះ) ព្រមទាំងដឹកនាំធ្វើអ៊ីមាំ នាថ្ងៃសុក្រ (ជុំអាត់) ទី១៦ ខែសីហា ខាងមុខនេះ នៅវិហារឥស្លាមអន្តរជាតិអាល់សាកាល់បឹងកក់ រាជធានីភ្នំពេញ៕
Cr: គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា

Digiqole Ad

Related post