• December 12, 2024
 ភ្ញាក់ផ្អើល! តុលាការធម្មនុញ្ញប្រទេសថៃ ប្រកាសដកលោក ស្រេដ្ឋា ថាវីស៊ីន ពីតំណែងនាយករដ្ឋមន្រ្តី

ភ្ញាក់ផ្អើល! តុលាការធម្មនុញ្ញប្រទេសថៃ ប្រកាសដកលោក ស្រេដ្ឋា ថាវីស៊ីន ពីតំណែងនាយករដ្ឋមន្រ្តី

Spread the love
Digiqole Ad
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ បានប្រកាសដកនាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន ពីតំណែង ក្រោមចោទប្រកាន់ថា លោកបានបំពានរដ្ឋធម្មនុញ្ញ ជុំវិញការតែងតាំងគណៈរដ្ឋមន្ត្រីដែលធ្វើឡើងកាលពីខែមេសា។ ការដកតំណែងលោក ស្រេដ្ឋា បន្ទាប់ពីកាន់អំណាចតិចជាងមួយឆ្នាំ មានន័យថា សភាត្រូវតែកោះប្រជុំបន្ទាន់ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយការកាត់សេចក្តី លោក សេដ្ឋា ថាវីស៊ីន បាននិយាយថា លោកទទួលយកសេចក្តីសម្រេចរបស់តុលាការស្តីពីការដករូបលោក ប៉ុន្តែមានការសោកស្ដាយដែលបានទទួលដំណឹងថា លោកត្រូវបានចោទប្រកាន់ថាជានាយករដ្ឋមន្ត្រីគ្មានសីលធម៌ ដោយសារកន្លងមកលោកបានបំពេញការងារអស់ពីសមត្ថភាព និងដោយភាពស្មោះត្រង់។
គួរជម្រាបថា ការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃនាពេលនេះ បន្ទាប់ពីកាលពីខែឧសភាកន្លងទៅ សមាជិកព្រឹទ្ធសភាថៃមួយក្រុមបានរួមគ្នាធ្វើញត្តិមួយប្តឹងទៅកាន់តុលាការធម្មនុញ្ញថៃ ដើម្បីទាមទារឲ្យទម្លាក់ លោកនាយករដ្ឋមន្ត្រី ស្រេដ្ឋា ថាវីស៊ីន ពីតំណែង ក្រោយបទពាក់ព័ន្ធនឹងការតែងតាំងរដ្ឋមន្ត្រីម្នាក់ ឈ្មោះ Pichit Chuenban ខណៈបុគ្គលរូបនេះ ធ្លាប់ជាប់ពន្ធនាគារ ពីបទសូកប៉ាន់ និងប្រមាថមើលងាយមកលើប្រព័ន្ធតុលាការ៕
Digiqole Ad

Related post