• December 19, 2024
 គ្រោះរអិលបាក់ដីផ្ទួនៗនៅប្រទេសអេត្យូពី បណ្តាលអោយមានមនុស្សស្លាប់កើនឡើងដល់ ២២៩នាក់

គ្រោះរអិលបាក់ដីផ្ទួនៗនៅប្រទេសអេត្យូពី បណ្តាលអោយមានមនុស្សស្លាប់កើនឡើងដល់ ២២៩នាក់

Spread the love
Digiqole Ad
មន្រ្តីរដ្ឋាភិបាលនៃប្រទេសអេត្យូពី បាននិយាយថា ចំនួនអ្នកស្លាប់ក្នុងគ្រោះរអិលបាក់ដីចំនួនពីរលើក នៅឯភាគខាងត្បូង បានកើនឡើងដល់ ២២៩នាក់ហើយ ខណៈការស្វែងរកអ្នកនៅមានជីវិតកំពុងបន្ត ចូលដល់ថ្ងៃទីពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៤។

លោក Markos Melese ប្រធានទីភ្នាក់ងារគ្រោះមន្តរាយជាតិរបស់ប្រទេសអេត្យូពី បាននិយាយថា បេសកកម្មស្វែងរកអ្នករងគ្រោះមិនទាន់ដឹងថាអាចបញ្ចប់ពេលណានោះទេ ខណៈយើងកំពុងជីករកសាកសពនៅឡើយ។
នាយករដ្ឋមន្រ្តីអេត្យូពី លោក Abiy Ahmed ក៏បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ហើយថាក្រុមមន្ត្រីសហព័ន្ធត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយនេះផងដែរ។
គួរជម្រាបថា ភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានបំណាក់ដី កប់មនុស្សជាប់នៅក្រោមនោះជាច្រើននាក់ ក្នុងតំបន់ Gofa ភាគខាងត្បូងប្រទេសអេត្យូពី កាលពីយប់ថ្ងៃអាទិត្យ ខណៈដែលបំណាក់ដីលើកទីពីរ បានវាយប្រហារអ្នកផ្សេងទៀតដែលចូលរួមជួយសង្រ្គោះនៅថ្ងៃចន្ទដើមសប្តាហ៍ យ៉ាងហោចណាស់មនុស្សចំនួន ៥០នាក់បន្ថែមទៀតបានស្លាប់ ដែលរួមមានកុមារ និងមន្រ្តីប៉ូលិសផងដែរ៕
Digiqole Ad

Related post