កុមារកម្ពុជាជិត ៧០០នាក់ ត្រូវបានរកឃើញថា កើតជំងឺទឹកនោមផ្អែម ប្រភេទ១

កុមារកម្ពុជាជិត ៧០០នាក់ ត្រូវបានរកឃើញថា កើតជំងឺទឹកនោមផ្អែម ប្រភេទ១

Spread the love
Digiqole Ad

សៀមរាប៖ លោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឲ្យដឹងថា បច្ចុប្បន្ន​មាន​កុមារកម្ពុជាប្រមាណជិត ៧០០នាក់ បានកើតជំងឺទឹកនោម​ផ្អែម ប្រភេទ១​។ ក្នុងរយៈពេល១០ឆ្នាំ​ចុង​ក្រោយ ជំងឺនេះមានការកើនឡើងដែលក្នុងមួយឆ្នាំមានរហូតដល់២០ករណី។

ជំងឺប្រភេទនេះមាននៅមន្ទីពេទ្យគន្ធបុប្ផា ទាំងនៅភ្នំពេញ និងសៀមរាបមានការកើន​ឡើងចំនួន ៦៩៨នាក់ ក្នុងនោះ នៅមន្ទីពេទ្យគន្ធបុប្ផាខេត្តសៀមរាប មានចំនួន ៣០៩នាក់។ ក្មេងកើតជំងឺនេះ ភាគច្រើនមានអាយុពី ៤-១៤ ឆ្នាំ។ ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលបណ្តាលមកពីការខ្វះ​ខាតអាំង​ស៊ុយលីន ឬលំពែងមិនផលិតអាំង​ស៊ុយ​លីនគ្រប់គ្រាន់។ គេមិនទាន់បានដឹងច្បាស់នៅ​ឡើយទេពី​មូលហេតុនៃជំងឺនេះ។

បើតាមលោកសាស្ត្រាចារ្យ បានបញ្ជាក់ថា ជំងឺទឹកនោមផ្អែម ប្រភេទទី១ គឺលេចចេញជារោគសញ្ញា​ក្រោយពីនៅពេលអាំងស៊ុយលីន បំប្លែងទៅក្នុងខ្លួនអស់លេចចេញរោគសញ្ញាភ្លាមៗ ហើយលឿន​បំផុតនៅពេលចេញរោគសញ្ញាហើយ ឪពុកម្តាយមិនបាននាំមកពេទ្យ ឬទៅព្យាបាលភ្លាមៗនោះទេ កូនក្មេងវិវត្តិទៅជាសន្លប់ ឬស្លាប់។

លោកសាស្ត្រាចារ្យ ឃុន លាងឈុន បានបញ្ជាក់ដូច្នេះថា «ជំងឺ​ទឹកនោមផ្អែម គឺជាជំងឺដែល​បណ្តា​លមកពីរការខ្វះខាតអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់។ គេមិន​ទាន់​បាន​ដឹងច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺនេះ»។ លោកបន្តថា ជំងឺទឹកនោមផ្អែម ជាជំងឺដែលកើត​តាម​រយៈការកើនឡើងជាតិស្ករខ្ពស់នៅក្នុងឈាម ដែលបណ្តាលមកពីការស៊ាំជា​មួយអកម៉ូន​អាំង​ស៊ុយលីន និងការផលិតអកម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់សំរាប់ការប្រើប្រាស់។ ជំងឺទឹកនោម​ផ្អែម ប្រភេទទី១ ត្រូវការព្យាបាលដោយថ្នាំតែមួយគត់ គឺអាំងស៊ុយលីន៕

ប្រភព៖ TVK

Digiqole Ad

Related post