• December 20, 2024
 តុលាការសហព័ន្ធម៉ាឡេស៊ីសម្រេចលុបចោលបទប្បញ្ញត្តិចំនួន១៦ នៅក្នុងក្រមព្រហ្មទណ្ឌស្ហារីអះ របស់រដ្ឋ Kelantan ដោយអះអាងថា វាមានលក្ខណៈលើសអំណាចរបស់ខ្លួន ខណៈដែលមានការតវ៉ាថាចាំបាច់ត្រូវតែការពារច្បាប់ស្ហារីអះ ហើយបារម្ភថាអាចធ្វើអោយខូចប្រព័ន្ធច្បាប់ស្ហារីអះទូទាំងប្រទេស

តុលាការសហព័ន្ធម៉ាឡេស៊ីសម្រេចលុបចោលបទប្បញ្ញត្តិចំនួន១៦ នៅក្នុងក្រមព្រហ្មទណ្ឌស្ហារីអះ របស់រដ្ឋ Kelantan ដោយអះអាងថា វាមានលក្ខណៈលើសអំណាចរបស់ខ្លួន ខណៈដែលមានការតវ៉ាថាចាំបាច់ត្រូវតែការពារច្បាប់ស្ហារីអះ ហើយបារម្ភថាអាចធ្វើអោយខូចប្រព័ន្ធច្បាប់ស្ហារីអះទូទាំងប្រទេស

Spread the love
Digiqole Ad

តុលាការសហព័ន្ធរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ បានចេញសាលក្រម សម្រេចលុបចោលបទប្បញ្ញត្តិចំនួន១៦ នៅក្នុងក្រមព្រហ្មទណ្ឌស្ហារីអះរបស់រដ្ឋកាឡាន់តាន់ ដែលត្រូវបាន នាយកដ្ឋានតុលាការស្ហារីអះរបស់ប្រទេស អះអាងថា ជាការពង្រឹងបន្ថែមទៀតនូវច្បាប់ឥស្លាម ក៏ប៉ុន្តែក្រុមអ្នកគាំទ្រច្បាប់ស្ហារីអះបានថ្កោលទោសចំពោះការសម្រេចរបស់តុលាការ ហើយថាការសម្រេចនេះវានឹងធ្វើអោយខូចដល់ប្រព័ន្ធតុលាការស្ហារីអះទូទាំងប្រទេស។

សេចក្តីប្រកាសរបស់ នាយកដ្ឋានតុលាការស្ហារីអះ ដែលត្រូវបានដកស្រង់ផ្សាយដោយសារព័ត៌មាន NST Online នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បាននិយាយថា សេចក្តីសម្រេចរបស់តុលាការកំពូលលើបទប្បញ្ញត្តិទាំង១៦ បានកើតឡើងដោយសារតែនីតិបញ្ញត្តិរដ្ឋ Kelantan បានហួសពីអំណាចរបស់ខ្លួនក្នុងការអនុម័តច្បាប់បែបនេះ។

នៅក្នុងសេចក្តីប្រកាសដដែល នាយកដ្ឋានតុលាការស្ហារីអះ បានគូសបញ្ជាក់ថា ការលុបចោលបទប្បញ្ញត្តិទាំង១៦ ក៏នឹងធ្វើឱ្យមានការចុះសម្រុងគ្នាចំពោះបទល្មើសដែលមាន ទាំងនៅក្រោមច្បាប់ស្ហារីអះឥស្លាម និងច្បាប់រដ្ឋប្បវេណី។ ហើយថាការដាក់ទណ្ឌកម្ម takzir ឬការដាក់ទណ្ឌកម្មសម្រាប់អ្នកដែលបានប្រព្រឹត្តអំពើបាបនៅក្នុងសាសនាឥស្លាម ធ្វើឱ្យខូចដល់សហគមន៍មូស្លីម ឬការគំរាមកំហែងដល់សណ្តាប់ធ្នាប់សាធារណៈនោះ ត្រូវបានរកឃើញនៅក្នុងច្បាប់តុលាការស្ហារីអះ ហើយវាស្របទៅនឹងក្រមព្រហ្មទណ្ឌនៅក្នុងតុលាការស៊ីវិលដែរ។

នៅក្នុងការសម្រេចចិត្តដោយមតិភាគច្រើន ៨ទល់នឹង១ តុលាការសហព័ន្ធបានបដិសេធបទប្បញ្ញត្តិចំនួន១៨ ដែលបង្កើតឡើងដោយរដ្ឋាភិបាលនៃរដ្ឋ Kelantan ដែលបានដាក់ទណ្ឌកម្មតាមច្បាប់ មានឫសគល់នៅក្នុងសាសនាឥស្លាម សម្រាប់បទល្មើសដែលរួមមាន ការរួមភេទដូចគ្នា, ការបៀតបៀនផ្លូវភេទ, ការរួមរក្សខុសច្បាប់ និងការបំផ្លាញ ឬបង្ខូចកន្លែងថ្វាយបង្គំជាដើម។

ការសម្រេចចិត្តបានកើតឡើងបន្ទាប់ពីអនុញ្ញាតឱ្យមានការស្នើសុំដោយមេធាវីពីរនាក់ ម្តាយនិងកូនស្រី ដើម្បីជំទាស់នឹងបទប្បញ្ញត្តិនៅក្រោមច្បាប់ព្រហ្មទណ្ឌ Kelantan ស្ហារីអះ ឆ្នាំ២០១៩។ អ្នកទាំងពីរ បានអះអាងថា បទប្បញ្ញត្តិទាំង១៨ ដែលរួមមានបទល្មើស និងការដាក់ទណ្ឌកម្ម ត្រូវបានគ្របដណ្តប់ដោយច្បាប់សហព័ន្ធរួចហើយ។

ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃសុក្រ ក្រុមអ្នកគាំទ្រចច្បាប់សា្ហរីអះរាប់រយអ្នកមកពីគណបក្សឥស្លាម PAS បានជួបជុំគ្នានៅក្រៅតុលាការសហព័ន្ធដោយតវ៉ា និងអំពាវនាវឲ្យមានការការពារច្បាប់សារីអះ ។ ប្រទេសម៉ាឡេស៊ីជាប្រទេសមួយមានប្រព័ន្ធច្បាប់ពីរផ្នែក ដោយមានទាំងច្បាប់រដ្ឋាភិបាល និងច្បាប់ស្ហារីអះ។ ច្បាប់អ៊ីស្លាមផ្អែកលើគម្ពីរគួរអាន និងហាឌីស ឬប្រសាសន៍របស់ព្យាការីមូហាំម៉ាត់ (S.A.W) គ្របដណ្តប់លើបញ្ហាផ្ទាល់ខ្លួន និងគ្រួសារសម្រាប់ប្រជាជនម៉ូស្លីម។ ម៉ាឡេស៊ីជាប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើន សរុបប្រមាណជា ៣៣លាននាក់ ស្មើនឹងចំនួនពីរភាគបីនៃប្រជាជនម៉ាឡេស៊ី៕

Digiqole Ad

Related post