• December 19, 2024
 សិស្សានុសិស្សខ្មែរឥស្លាមចំនួន ៤រូប បានចេញដំណើរទៅចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈកម្រិតថ្នាក់អន្តរជាតិនៅប្រទេសវៀតណាម ក្រោមការចូលរួមចំនួន6ប្រទេសផ្សេងៗគ្នា

សិស្សានុសិស្សខ្មែរឥស្លាមចំនួន ៤រូប បានចេញដំណើរទៅចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈកម្រិតថ្នាក់អន្តរជាតិនៅប្រទេសវៀតណាម ក្រោមការចូលរួមចំនួន6ប្រទេសផ្សេងៗគ្នា

Spread the love
Digiqole Ad

សិស្សានុសិស្សចំនួន៤រូប មកពីសាលា hope English center ស្ថិតនៅភូមិទ្រាទី១ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានចេញដំណើរទៅចូលរួមក្នុងកម្មវិធីកិច្ចប្រជុំយុវជនសកលឆ្នាំ២០២៣ ឬ Global Youth Summits 2023 ដើម្បីធ្វើការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ កម្រិតថ្នាក់អន្តរជាតិនៅប្រទេសវៀតណាម។ ក្នុងនោះសម្រាប់ឆ្នាំ២០២៣នេះ ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈនឹងប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែសីហា នៅក្នុងទីក្រុង Quy Nhorn នៃប្រទេសវៀតណាម ក្រោមការចូលរួមចំនួន6ប្រទេសផ្សេងៗគ្នាមានដូចជា សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ម៉ុងហ្គោល នីហ្សេរីយ៉ា និងតៃវ៉ាន់ជាដើម។

បើតាមការបញ្ជាក់ពីលោកគ្រូ ម៉ាត់ ហាហ្វីហ្ស៊ី ជាអ្នករៀបចំ និងសម្របសម្រួលកម្មវិធីទូទៅក្នុងសាលា hope English center បានប្រាប់មកទូរទស្សន៍មូស្លីមកម្ពុជានៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នេះឱ្យដឹងថា សិស្សានុសិស្សដែលចូលរួមប្រកួតនៅឯប្រទេសវៀតណាមនេះគឺមានចំនួន៤រូប ក្នុងនោះមានសិស្សស្រីចំនួនពីររូប ដោយពួកគេនឹងធ្វើការប្រកួតប្រជែងលើវិញ្ញាសារពីរស្ថិតនៅក្នុងកម្រិតខុសៗគ្នាគឺមានក្រុម senior និងក្រុម Junior។ ជាក់ស្តែងក្រុមJunior គឺមានប្អូនប្រុស ស្មាអេល សាហ្វៀក និងប្អូនស្រី ហាណាហ្វី អ៊ីណា ចំណែកក្រុម senior គឺមានប្អូនប្រុស ហារ៉ូន អាំរី និងប្អូនស្រី វ៉ាន់នោ ម៉ារីយ៉ា។

លោកបានបន្តថា សម្រាប់កម្មវិធីនៅក្នុងឆ្នាំ២០២៣នេះ គឺជាការរៀបចំធ្វើឡើងដោយក្រសួងបរិស្ថាននៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលមានការសហការជាមួយសមាគម Hemispher របស់សិង្ហបុរី។ ដោយនិងមានការប្រកួតប្រជែងទៅលើបញ្ហាផ្សេងៗគ្នា ក្នុងនោះសិស្សនុសិស្សមកពីបណ្តាប្រទេសនិមួយៗអាចលើកពីដំណោះស្រាយនានាដើម្បីជួយការពារអំពីបញ្ហាបរិស្ថាន។ លោក ម៉ាត់ ហាហ្វីហ្ស៊ី ក៏បានបញ្ជាក់បន្ថែមថា ចំពោះកម្មវិធីប្រកួតប្រជែងថ្នាក់អន្តរជាតិនេះ គឺធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់នូវទំនាក់ទំនងល្អរវាងគ្នានិងគ្នា បណ្តុះនូវកិច្ចសហប្រតិបត្តិការរវាងយុវជន ដើម្បីរួមគ្នាដោះស្រាយបញ្ហាមួយចំនួនជាពិសេសបញ្ហាបរិស្ថាន ដែលមានដូចជា ការបម្រែបម្រួលអាកាសធាតុ ការកើនឡើងនូវកម្តៅផែនដី និងការកើនឡើងនូវកម្ពស់ទឹកសមុទ្រជាដើម។

គួរជម្រាបថា កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈកម្រិតថ្នាក់អន្តរជាតិនេះ គឺបានធ្វើឡើងជារៀងរាល់ឆ្នាំ ជាក់ស្តែងកាលពីឆ្នាំ២០២២ សិស្សានុសិស្សខ្មែរឥស្លាមនៃសាលា hope English center ក៏ធ្លាប់ទទួលបានជ័យលាភីលេខ១ និងលេខ២ ផងដែរ ដែលការប្រលងធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី ក្រោមការចូលរួមពីសិស្សានុសិស្សមកពី៦ប្រទេសខុសៗគ្នា។


Digiqole Ad

Related post