• December 19, 2024
 ភាពយន្ត Barbie របស់អាមេរិក ត្រូវបានប្រទេសមួយចំនួនហាមឃាត់មិនឱ្យចាក់ផ្សាយ ក្រោយរកឃើញថាវាប៉ះពាល់ដល់ជំនឿ សីលធ៌ម និងប្រវត្តិសាស្ត្រ

(FILES) Moviegoers walk past the poster of the movie “Barbie” at a cineplex in Islamabad on July 21, 2023. Hollywood’s pink wave has yet to crest as Warner Bros.’ “Barbie” dominated for a third straight weekend in North American theaters, pushing the film’s global haul past $1 billion in a first for a solo woman director, industry watcher Exhibitor Relations said August 6. The Greta Gerwig-directed blockbuster has tapped into a cultural zeitgeist: not only did it make history by hitting the billion-dollar b

ភាពយន្ត Barbie របស់អាមេរិក ត្រូវបានប្រទេសមួយចំនួនហាមឃាត់មិនឱ្យចាក់ផ្សាយ ក្រោយរកឃើញថាវាប៉ះពាល់ដល់ជំនឿ សីលធ៌ម និងប្រវត្តិសាស្ត្រ

Spread the love
Digiqole Ad

ភាពយន្ត Barbie របស់អាមេរិក ត្រូវបានប្រទេសមួយចំនួនហាមឃាត់មិនឱ្យចាក់ផ្សាយ ក្រោយរកឃើញថាវាប៉ះពាល់ដល់ជំនឿ សីលធ៌ម និងប្រវត្តិសាស្ត្រ សម្រាប់ឆ្នាំ២០២៣ នេះ ខ្សែភាពយន្តដ៏ល្បីល្បាញរបស់អាមេរិកគឺរឿង Barbie ត្រូវបានគេចាត់ទុកថាជាខ្សែភាពយន្តដែលរកចំណូលបានច្រើនជាងគេបំផុតទីពីរប្រចាំឆ្នាំ ក្នុងនោះទទួលបានការគាំទ្រយ៉ាងច្រើនពីបណ្តាប្រទេសនៅជុំវិញពិភពលោក។ តែដោយឡែក ទន្ទឹមនិងភាពល្បីល្បាញខ្សែភាពយន្តរឿង Barbie របស់អាមេរិកនេះ ក៏មានប្រទេសមួយចំនួនបានបដិសេធនិងហាមឃាត់ឱ្យមានការចាក់ផ្សាយក្នុងប្រទេសរបស់ខ្លួន ក្នុងនោះមានដូចជាប្រទេសគុយវ៉ែត លីបង់ និងប្រទេសវៀតណាម ដោយសារប្រទេសទាំងអស់នេះបានរកឃើញថា វាប៉ះពាល់ដល់ជំនឿ សីលធ៌ម និងប្រវត្តិសាស្ត្រ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។ ជាក់ស្តែងអ្នកនាំពាក្យក្រសួងព័ត៌មានគុយវ៉ែតបានឱ្យដឹងថា ភាពយន្ត Barbie ដែលលកសំបុត្របានដល់ទៅ 1 ពាន់លានដុល្លារនៅទូទាំងពិភពលោកចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងមក វាបានផ្សព្វផ្សាយនូវគំនិតមួយចំនួនដែលបង្ហាញពីការមិនគោរពលើសិទ្ធសេរីភាពនៃការមានជំនឿ ខុសពីសង្គមបច្ចុប្បន្ននៅប្រទេសគុយវ៉ែត និងសណ្តាប់ធ្នាប់សាធារណៈនៃប្រទេសរបស់ខ្លួន។ ក្នុងនោះពួកគេបានរកឃើញថា វាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សីលធ៌មក្នុងសង្គមរបស់ខ្លួន។ ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ប្រទេសលីបង់ លោក Mohammad Mortada បាននិយាយថា ការហាមឃាត់នូវការចាក់ផ្សាយភាពយន្ត Barbie របស់អាមេរិកនេះ ដោយសារវាជាប្រភេទខ្សែភាពយន្តមួយដែលបង្ហាញពីតម្លៃអប់រំផ្ទុយពីជំនឿ និងសីលធម៌ ដែលភាគច្រើនវាបានធ្វើឱ្យគេយល់ច្រឡំទៅលើសាសនាឥស្លាមនៃផ្នែកមួយចំនួន ហើយវាបានលើកកម្ពស់ឱ្យមានការស្រឡាញ់ភេទដូចគ្នា និងការផ្លាស់ប្តូរផ្លូវភេទដែលនាំឱ្យខុសពីច្បាប់ធម្មជាតិ ប៉ុន្តែយើងចង់ឱ្យមានការគោរពលើសិទ្ធសេរីភាពនៃការមានជំនឿ ធ្វើយ៉ាងណាកុំឱ្យអ្នកដែលមិនបានស្វែងយល់ពីឥស្លាមបានច្បាស់លាស់មានការភាន់ច្រឡំលើចំណុចណាមួយ ជាពិសេសការហាមឃាត់នៃការចាក់ផ្សាយនេះដើម្បីទប់ស្កាត់នូវចំណុចអវិជ្ជមានមួយចំនួនទៅដល់ក្មេងៗជំនាន់ក្រោយក្នុងប្រទេសរបស់ខ្លួន។ ដោយឡែក ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់ប្រទេសវៀតណាមបានប្រកាសថាខ្លួនបានដកហូតអាជ្ញាប័ណ្ណរបស់ខ្សែភាពយន្ត Barbie មិនឱ្យចាក់ផ្សាយនៅក្នុងប្រទេសរបស់ខ្លួនជាដាច់ខាត ដោយសារពួកគេបានបំភ្លៃប្រវត្តិសាស្ត្ររបស់ខ្លួន ដោយបានបង្ហាញនូវផែនទីមិនពិតនៃប្រទេសវៀតណាមនៅក្នុងខ្សែភាពយន្តនាំឱ្យមានការយល់ច្រឡំមកលើប្រទេសរបស់ខ្លួន ហើយរដ្ឋាភិបាលនៃប្រទេសវៀតណាមចាត់ទុកថានេះជាការប្រមាថលើព្រំដែនសមុទ្ររបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។ គួរជម្រាបថា ខ្សែភាពយន្ត Barbie នេះគ្រោងនឹងចាក់ផ្សាយក្នុងប្រទេសអារ៉ាប់មួយចំនួន ដែលនឹងចេញផ្សាយនៅថ្ងៃទី 31 ខែសីហា ខាងមុខ ប៉ុន្តែក្រោយពីទទួលបានការរិះគន់ពីប្រទេសមួយចំនួនរួចមក ផលិតកររបស់ភាពយន្ត Barbie បានទទួលនូវការកែលម្អនិងស្វែងរកដំណោះស្រាយមួយចំនួនជូនទៅដល់ប្រទេសទាំងនោះ ដោយពួកគេអាចនិងកាត់ចោលនូវឈុតឆាកមួយចំនួនដើម្បីគោរពលើសិទ្ធសេរីភាពនិងបង្ការនូវផលប៉ះពាល់។

(FILES) Moviegoers walk past the poster of the movie “Barbie” at a cineplex in Islamabad on July 21, 2023. Hollywood’s pink wave has yet to crest as Warner Bros.’ “Barbie” dominated for a third straight weekend in North American theaters, pushing the film’s global haul past $1 billion in a first for a solo woman director, industry watcher Exhibitor Relations said August 6.
The Greta Gerwig-directed blockbuster has tapped into a cultural zeitgeist: not only did it make history by hitting the billion-dollar b
Digiqole Ad

Related post