• December 19, 2024
 ឯកឧត្តម ម៉ូត យូសុះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មជ្ឈមណ្ឌលតះហ្វីស ពូស្តានុលអារីហ្វីន និងសមិទ្ធផលនានា ស្ថិតនៅក្នុងភូមិសង្គមថ្មី

ឯកឧត្តម ម៉ូត យូសុះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មជ្ឈមណ្ឌលតះហ្វីស ពូស្តានុលអារីហ្វីន និងសមិទ្ធផលនានា ស្ថិតនៅក្នុងភូមិសង្គមថ្មី

Spread the love
Digiqole Ad
នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាសមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ តំណាង​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មជ្ឈមណ្ឌលតះហ្វីស ពូស្តានុលអារីហ្វីន និងសមិទ្ធផលនានា ស្ថិតនៅក្នុងភូមិសង្គមថ្មី ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការចូលរួមពីសំណាក់ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ តំណាងម្ចាស់ជំនួយ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណជាង ២០០០នាក់។
សូមបញ្ជាក់ផងដែរថា សមិទ្ធផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ រួមមាន​ សាលារៀនមួយខ្នង កម្ពស់ ២ជាន់ មាន១៣បន្ទប់ សូរ៉ាវមួយខ្នង និងអន្តេវាសិកដ្ឋានសម្រាប់សិស្សស្នាក់នៅ ដែលសរុបថវិកាចំណាយក្នុងការសាងសង់សរុបចំនួន ២៥០,០០០ដុល្លារសហរដ្ឋអាមេរិក​ ៕
 
Digiqole Ad

Related post