• December 19, 2024
 ស្ត្រីមូស្លីមដំបូងដែលជាប្រធានាធិបតីរបស់ប្រទេសសិង្ហបុរី ប្រកាសមិនឈរឈ្មោះសម្រាប់អាណត្តិទី២ ក្នុងការបោះឆ្នោត២០២៣ នាពេលខាងមុខ

ស្ត្រីមូស្លីមដំបូងដែលជាប្រធានាធិបតីរបស់ប្រទេសសិង្ហបុរី ប្រកាសមិនឈរឈ្មោះសម្រាប់អាណត្តិទី២ ក្នុងការបោះឆ្នោត២០២៣ នាពេលខាងមុខ

Spread the love
Digiqole Ad

សឹង្ហបុរី៖ ខណៈពេលដែលនៅសល់ប្រមាណ៣ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងប្រទេសសិង្ហបុរីនឹងប្រព្រឹត្តធ្វើឡើងហើយ ប៉ុន្តែលោកស្រី Halimah Yacob ប្រធានាធិបតីមូស្លីមស្ត្រីដំបូងគេរបស់ប្រទេសសិង្ហបុរី បានប្រកាសកាលពីថ្ងៃចន្ទ ទី២៩ ខែឧសភា ថា លោកស្រីនឹងមិនឈរឈ្មោះសម្រាប់អាណត្តិទីពីរ នៅក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនៅឆ្នាំនេះឡើយ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាពិតជាកិត្តិយស និងជាក្តីមោទនរបស់លោកស្រីខ្លាំងបំផុតដែលបានធ្វើជាប្រធានាធិបតីទីប្រាំបីរបស់ប្រទេសសិង្ហបុរីក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងមកនេះ ហើយបទពិសោធន៍ជាច្រើនបានជំរុញទឹកចិត្តរបស់លោកស្រីឱ្យដឹកនាំប្រទេសមួយនេះដោយសេចក្តីស្រឡាញ់និងការពេញចិត្តខ្លាំងបំផុត ដោយលោកស្រីត្រូវមានទំនួលខុសត្រូវដ៏ធំធេងដើម្បីដឹកនាំប្រទេសឆ្ពោះរកតែសន្តិភាពចាប់តាំងពីលោកស្រីចូលកាន់តំណែងមកម្លេះ។ ក្នុងនោះលោកស្រីបានប្រើប្រាស់ទាំងកម្លាំងកាយចិត្តដើម្បីជួយពង្រឹងសំលេងរបស់សហគមន៍ទាំងមូលនៅក្នុងប្រទេសសឹង្ហបុរី និងលើកស្ទួយជួយអ្នកដែលត្រូវការជំនួយបំផុតពីរាជរដ្ឋាភិបាល ជាពិសេសអ្នកជួបការលំបាក និងងាយរងគ្រោះ។

ប្រភពដដែលបានបន្តថា តំណែងជាប្រធានាធិបតីគឺពិតជាអស្ចារ្យណាស់សម្រាប់លោកស្រី ហើយលោកស្រីពិតជាមានសំណាងណាស់ដែលត្រូវបានផ្តល់ឱកាសឱ្យបម្រើប្រជាជនសិង្ហបុរីទាំងអស់ដោយមិនគិតពីពូជសាសន៍ ភាសា ឬឋានៈសង្គមក្នុងនាមជាប្រធានាធិបតីសិង្ហបុរីមួយរូប។ ហើយលោកស្រីក៏សូមថ្លែងអំណរគុណទៅចំពោះប្រជាជនសិង្ហបុរីទាំងអស់សម្រាប់ការជឿទុកចិត្តលើការដឹកនាំរបស់លោកស្រី ការយោគយល់ និងសេចក្តីស្រឡាញ់របស់ពួកគេក្នុងអំឡុងពេលកាន់តំណែង ហើយក៏អរគុណទៅចំពោះសហគមន៍ អង្គការសង្គម និងអាជីវកម្មជាច្រើន ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការជួយកសាងប្រទេសសិង្ហបុរីឱ្យកាន់តែមានភាពប្រសើរឡើង។

គួរជម្រាបថា លោកស្រី Halimah Yacob មានវ័យ៦៨ឆ្នាំ ដែលពីមុនគឺជាជាអ្នកនយោបាយសិង្ហបុរី និងជាអតីតមេធាវី ដែលបានបម្រើការជាប្រធានាធិបតីទីប្រាំបីរបស់ប្រទេសសិង្ហបុរីអស់រយៈពេល៦ឆ្នាំ ចាប់តាំងពីឆ្នាំ 2017។ ហើយសម្រាប់ការបោះឆ្នោតប្រធានាធិបតីបន្ទាប់របស់សិង្ហបុរី និងត្រូវតែធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញាខាងមុខនេះ។

Singapore’s new president-elect Halimah Yacob (C) addresses supporters at the nomination centre in Singapore on September 13, 2017.
An establishment stalwart was named Singapore’s first female president on September 13 but the milestone was overshadowed by criticism her selection was undemocratic after she was handed the job without a vote. / AFP PHOTO / ROSLAN RAHMAN
Digiqole Ad

Related post