• December 19, 2024
 សម្ព័ន្ធអារ៉ាប់បានបើកកិច្ចប្រជុំកំពូលលើកទី៣២ នៅក្នុងទីក្រុងJeddah ដើម្បីជំរុញកិច្ចគាំទ្រក្នុងការស្វែងរកសន្តិភាពក៏ដូចជាការកាត់បន្ថយភាពតានតឹងក្នុងចំណោមរដ្ឋអារ៉ាប់មួយចំនួន

Egyptian Foreign Minister Sameh Shoukry speaks during an emergency meeting of Arab League foreign ministers in Cairo on May 7, 2023. (Photo by Khaled DESOUKI / AFP)

សម្ព័ន្ធអារ៉ាប់បានបើកកិច្ចប្រជុំកំពូលលើកទី៣២ នៅក្នុងទីក្រុងJeddah ដើម្បីជំរុញកិច្ចគាំទ្រក្នុងការស្វែងរកសន្តិភាពក៏ដូចជាការកាត់បន្ថយភាពតានតឹងក្នុងចំណោមរដ្ឋអារ៉ាប់មួយចំនួន

Spread the love
Digiqole Ad

JEDDAH៖ សម្ព័ន្ធអារ៉ាប់បានបើកកិច្ចប្រជុំកំពូលលើកទី៣២ នៅក្នុងទីក្រុង Jeddah ដើម្បីជំរុញកិច្ចគាំទ្រក្នុងការស្វែងរកសន្តិភាពក៏ដូចជាការកាត់បន្ថយភាពតានតឹងក្នុងចំណោមរដ្ឋអារ៉ាប់មួយចំនួនដូចជាប្រទេសយ៉េមែន សូដង់ ប៉ាឡេស្ទីននិងអ៊ីស្រាអែល ធ្វើយ៉ាងណាឱ្យមានសន្តិភាពនិងស្តារនូវភាពមិនប្រក្រតីឡើងវិញឱ្យកាន់តែប្រសើរឡើង។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

សម្ព័ន្ធអារ៉ាប់បានបើកកិច្ចពិភាក្សាមួយដ៏ល្អរវាងគ្នាដើម្បីដោះស្រាយបញ្ហាជម្លោះនៅក្នុងពិភពអារ៉ាប់ ដើម្បីស្វែងរកសន្តិភាព និងភាពសុខដុមរមនារវាងគ្នាហើយជាពិសេសកិច្ចប្រជុំកំពូលនៅក្នុងទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតនេះ អាចនាំមកនូវសន្តិភាពក្នុងបណ្តាប្រទេសនៃពិភពអារ៉ាប់ផងដែរ។

អារ៉ាប៊ីសាអូឌីតបានបើកកិច្ចច្រជុំនេះ គឺក្នុងគោលបំណងកសាងជំហរអារ៉ាប់រួមមួយលើវិបត្តិក្នុងតំបន់ដែលត្រូវការជាចាំបាច់ដើម្បីដោះស្រាយ ក៏ដូចជាការកាត់បន្ថយភាពតានតឹងក្នុងចំណោមរដ្ឋអារ៉ាប់ និងគោលបំណងដ៏សំខាប់របស់ខ្លួនមួយទៀតនោះគឺពង្រឹងរណសិរ្សអារ៉ាប់រួមមួយនៅលើឆាកអន្តរជាតិដែលកំណត់កិច្ចប្រជុំកំពូលនៅឆ្នាំនេះដែលវាមានអស្ចារ្យជាងរាល់ឆ្នាំ។

ហើយកិច្ចប្រជុំនេះក៏មានការបំផុសនូវគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ដែលស្នើឡើងដោយអារ៉ាប៊ីសាអូឌីតផងដែរ ដោយបានអំពាវនាវឱ្យបញ្ចប់ជម្លោះដែលមានអាយុកាលរាប់ទសវត្សរ៍ រវាងបណ្តាប្រទេសអារ៉ាប់មួយចំនួនដូចជា អំពាវនាវឱ្យភាគីជម្លោះរបស់ស៊ូដង់ ចូលរួមកិច្ចសន្ទនា និងបន្តកិច្ចចរចាដែលរៀបចំដោយអារ៉ាប៊ីសាអូឌីត ដើម្បីបញ្ចប់ជម្លោះដែលបានសម្លាប់មនុស្សរាប់រយនាក់ និងបញ្ជូនមនុស្សរាប់សែននាក់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ អំពាវនាវឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន អំពាវនាវឱ្យមានមានដំណោះស្រាយនយោបាយចំពោះវិបត្តិស៊ីរី ដែលបានកើតឡើងនៅក្នុងសម្ព័ន្ធអារ៉ាប់។

គួរជម្រាបថា កិច្ចប្រជុំកំពូលរបស់សម្ព័ន្ធអារ៉ាប់នេះក៏មានការចូលរួមជាលើកដំបូងពីថ្នាក់ដឹកនាំស៊ីរីចាប់តាំងពីការផ្អាកនៅឆ្នាំ២០១១ ដែលជាការសម្គាល់ការធ្វើសមាហរណកម្មប្រទេសឡើងវិញទៅក្នុងរបបអារ៉ាប់រួមទាំងការចូលរួមដោយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតហ្ស៊កដានី អេហ្ស៊ីប អ៊ីរ៉ាក់ និងស៊ីរី ដោយប្រទេសទាំងអស់នេះប្តេជ្ញានិងចូលរួមដើម្បីធានាឱ្យមានការវិលត្រឡប់នូវសុខសន្តិភាពឡើងវិញសម្រាប់ពិភពអារ៉ាប់។

Egyptian Foreign Minister Sameh Shoukry speaks during an emergency meeting of Arab League foreign ministers in Cairo on May 7, 2023. (Photo by Khaled DESOUKI / AFP)

Digiqole Ad

Related post