• December 19, 2024
 ប្រជាពលរដ្ឋ ១៥០០នាក់ ក្នុងខណ្ឌឬស្សីកែវ ទទួលបានការពិនិត្យនិងព្យាបាលជំងឺឥតគិតថ្លៃ ពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយក្រុមគ្រូពេទ្យ​នៃមន្ទីរពហុព្យាបាល​ ហ្វា​ ហាវ​ MEDIC កឹនធើ

ប្រជាពលរដ្ឋ ១៥០០នាក់ ក្នុងខណ្ឌឬស្សីកែវ ទទួលបានការពិនិត្យនិងព្យាបាលជំងឺឥតគិតថ្លៃ ពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយក្រុមគ្រូពេទ្យ​នៃមន្ទីរពហុព្យាបាល​ ហ្វា​ ហាវ​ MEDIC កឹនធើ

Spread the love
Digiqole Ad

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYD​A) សហការជាមួយក្រុមគ្រូពេទ្យ​នៃមន្ទីរពហុព្យាបាល​ ហ្វា​ ហាវ​ MEDIC កឹនធើ បានចុះផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺជូនបងប្អូន​ប្រជា​ពល​រដ្ឋជាង ១.៥០០នាក់ ដោយឥតគិតថ្លៃ នៅក្នុងខណ្ឌឬស្សីកែវ។

ពិធីនេះបានរៀបចំធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅវិហារឥស្លាមគីឡូម៉ែត្រលេខ៩ ក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយប្រជាពលរដ្ឋខណ្ឌឬស្សីកែវ, លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ, លោក វូ កៅគន់ សមាជិកក្រុមប្រឹក្សាភិបាលមន្ទីរពហុព្យាបាល ហ្វា ហាវ មេឌីគ កឹនធើ, ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តមនិងលោកជំទាវតំណាងរាស្ត្រ អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងបងប្អូនប្រជាពល​រដ្ឋដែលមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺ ជាង១៥០០នាក់ផងដែរ។

បើតាមលោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា បានបញ្ជាក់ថា នេះជាលើកទី១១ហើយ ដែលសមាគគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានចុះផ្តល់សេវា​ពិនិត្យ​និងព្យា​បាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងខណ្ឌឬស្សីកែវ ដោយទទួលបានប្រសាសន៍ណែនាំចង្អុលបង្ហាញពី ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោក​ជំទាវ។

TYDA បានបង្កើតឡើងអស់រយៈពេល១០ឆ្នាំកន្លងមកហើយ ដោយបានចូលរួមសកម្មភាពជា​មួយរាជ​រដ្ឋា​ភិបាលជាច្រើននៅក្នុងវិស័យសុខាភិបាល ជាពិសេស ការចុះជួយបងប្អូន​ប្រជាពលរដ្ឋលើការផ្តល់​សេវាពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាម​ទីជនបទដាច់ស្រយ៉ាល​ទាំង ២៥រាជធានី​ខេត្ត​ក្រុង។

ហើយបច្ចុប្បន្ននេះ TYDA បានបន្ថែមសកម្មភាពរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ នៅតាម​ជា​យក្រុង និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ដែលមានជីវភាពខ្វះខាតផងដែរ ស្របតាមអនុ​សាសន៍​ណែនាំ​របស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដើម្បីធ្វើយ៉ាងណាផ្តល់សេវាពិនិត្យនិងព្យា​បាលជំងឺជូនពួក​គាត់អោយអស់ពីលទ្ធភាព និងមានប្រសិទ្ធិភាពខ្ពស់បំផុត៕

 

Digiqole Ad

Related post