សោកនាដកម្មនៅប៉ាគីស្ថាន៖ សិស្សយ៉ាងតិច ២៧នាក់ និងគ្រូម្នាក់ស្លាប់ បន្ទាប់ពីដំបូលសាលារៀនបាក់សង្កត់
យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។
អ្នកនាំពាក្យមន្ទីរពេទ្យ Lady Reading លោក Mohammad Asim បានឱ្យដឹងថា ជនរងគ្រោះភាគច្រើនត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យដោយបានស្លាប់ទៅហើយ ខណៈមនុស្ស ២០នាក់ផ្សេងទៀតបានរងរបួស។
ហេតុការណ៍នេះបានកើតឡើងនៅសាលាឯកជន Al-Khair Education Centre ស្ថិតក្នុងតំបន់ Dir Colony។ តាមមន្ត្រីជួយសង្គ្រោះ ដំបូលជាន់ខាងលើបានបាក់សង្កត់លើដំបូលជាន់ទី១ ដែលបណ្តាលឱ្យអគារបាក់សង្កត់លើសិស្សដែលកំពុងរៀនក្នុងថ្នាក់។
ក្រុមសង្គ្រោះកំពុងបន្តប្រតិបត្តិការរុករក និងជម្លៀសសាកសព ព្រមទាំងអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។
ប្រភព៖ Aletihad News Center/JiPd



