• September 9, 2026
 ឧទ្ធម្ភាគចក្រសេវាវេជ្ជសាស្ត្រហោះទៅតំបន់ដាច់ស្រយាល ធ្លាក់នៅសារ៉ាវ៉ាក់ ម៉ាឡេស៊ី

ឧទ្ធម្ភាគចក្រសេវាវេជ្ជសាស្ត្រហោះទៅតំបន់ដាច់ស្រយាល ធ្លាក់នៅសារ៉ាវ៉ាក់ ម៉ាឡេស៊ី

Spread the love
Digiqole Ad
ឧទ្ធម្ភាគចក្រ​ប្រភេទ BO-105 លេខចុះបញ្ជី 9M-LLF ដែលកំពុងបំពេញបេសកកម្មវេជ្ជសាស្ត្រ( Flying Doctor Service )បានធ្លាក់នៅក្បែរ STOLport Long Lellang ក្នុងតំបន់ Marudi រដ្ឋសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។

តាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី (CAAM) ឧទ្ធម្ភាគចក្រនេះមានមនុស្ស ៥នាក់ រួមទាំងអ្នកបើកបរ នៅលើយន្តហោះ។ CAAM បានទទួលដំណឹងអំពីហេតុការណ៍នៅម៉ោងប្រមាណ ៣:៥៨នាទីរសៀល។
ប្រភពក្នុងតំបន់រាយការណ៍ថា អ្នកនៅលើឧទ្ធម្ភាគចក្ររួមមាន អ្នកបើកបរ វេជ្ជបណ្ឌិត ជំនួយការវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ២នាក់។ ស្ថានភាពរបស់អ្នកទាំង៥ នៅពេលនៃសេចក្តីរាយការណ៍ចុងក្រោយ មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការ។
ក្រុមសង្គ្រោះបានចុះទៅកាន់ទីតាំង ខណៈដែលមន្ត្រីកំពុងស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយ។
ប្រភព Sinar Harian⁠
Digiqole Ad

Related post