ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពទឹកជំនន់តាមដងទន្លេមេគង្គ ក្នុងឃុំព្រែកសាម៉ាន់ និងឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។
គួរឲ្យដឹងថាតាមរបាយការណ៍រដ្ឋបាលស្រុកឆ្លូង ទឹកទន្លេមេគង្គបានឡើងដល់ ២១,៧៣ម៉ែត្រ បណ្តាលឱ្យឃុំចំនួន៧ ស្មើ ៣១ភូមិ រងផលប៉ះពាល់ ដោយមានប្រជាពលរដ្ឋប្រមាណ ១,៨៣៣គ្រួសារ និង ៨,០១១នាក់ រងផលប៉ះពាល់ ព្រមទាំងប៉ះពាល់ដល់ផ្ទះ សាលារៀន ស្រូវ ដំណាំ ផ្លូវ ស្ពាន ទំនប់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ នៅឃុំព្រែកសាម៉ាន់ ផ្ទះប្រជាពលរដ្ឋជាច្រើនដែលសង់នៅជាប់ច្រាំងទន្លេកំពុងប្រឈមហានិភ័យខ្ពស់។ នៅភូមិឈើទាលភ្លោះ ផ្ទះ ២១៤ខ្នង រងផលប៉ះពាល់ និងនៅភូមិព្រែកសណ្តាយ ផ្ទះ ៤៥២ខ្នង រងផលប៉ះពាល់ ខណៈប្រជាពលរដ្ឋមួយចំនួនត្រូវបានជម្លៀសទៅស្នាក់នៅផ្ទះអ្នកជិតខាង។





