• August 26, 2026
 ម៉ាឡេស៊ីរឹតបន្តឹងសន្តិសុខតាមព្រំដែនថៃ បន្ទាប់ពីការវាយប្រហារនៅភាគខាងត្បូងថៃ និងអំពាវនាវឲ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វ់ដំណើរទៅតំបន់នោះ

ម៉ាឡេស៊ីរឹតបន្តឹងសន្តិសុខតាមព្រំដែនថៃ បន្ទាប់ពីការវាយប្រហារនៅភាគខាងត្បូងថៃ និងអំពាវនាវឲ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វ់ដំណើរទៅតំបន់នោះ

Spread the love
Digiqole Ad
ម៉ាឡេស៊ីបានបង្កើនការត្រៀមលក្ខណៈសន្តិសុខ និងរឹតបន្តឹងការគ្រប់គ្រងតាមបណ្តោយព្រំដែនម៉ាឡេស៊ី–ថៃ បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់នៅតំបន់ភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។

សារព័ត៌មាន Bernama រាយការណ៍ថា មានហេតុការណ៍បំផ្ទុះគ្រាប់បែក ការដុតបំផ្លាញអគាររដ្ឋាភិបាលមូលដ្ឋាន និងការដុតសំបកកង់ជាង ៥០ករណី នៅក្នុងខេត្តចំនួន៣ នៃភាគខាងត្បូងប្រទេសថៃ។
អាជ្ញាធរម៉ាឡេស៊ីបានដាក់កម្លាំងសន្តិសុខនៅតាមតំបន់ព្រំដែនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់ការឆ្លងកាត់ព្រំដែន ឬការជ្រៀតចូលដែលអាចកើតមាន។ មេបញ្ជាការកងកម្លាំងប្រតិបត្តិការទូទៅតំបន់ភាគអាគ្នេយ៍ម៉ាឡេស៊ី លោក Ahmad Radzi Hussain បានបញ្ជាក់ថា ការគ្រប់គ្រងព្រំដែនកំពុងត្រូវបានពង្រឹងជាវិធានការបង្ការ។
ទោះជាយ៉ាងណា អាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា មិនមានភស្តុតាងបញ្ជាក់ថា ខ្មាន់កាំភ្លើង ឬក្រុមប្រដាប់អាវុធពីការវាយប្រហារនៅភាគខាងត្បូងថៃ បានឆ្លងចូលទឹកដីម៉ាឡេស៊ីនោះទេ។ ប៉ូលិសបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរបង្កើនការប្រុងប្រយ័ត្ន ជាពិសេសអ្នកដែលមានគម្រោងធ្វើដំណើរទៅកាន់ខេត្តប៉ាត់តានី យ៉ាឡា និងណារ៉ាធីវ៉ាត់។
គួរបញ្ជាក់ថា ការរឹតបន្តឹងសន្តិសុខនេះ ធ្វើឡើងក្នុងបរិបទដែលតំបន់ភាគខាងត្បូងថៃ នៅតែប្រឈមនឹងអំពើហិង្សា និងការវាយប្រហារដែលកើតមានជាបន្តបន្ទាប់ ហើយអាជ្ញាធរម៉ាឡេស៊ីកំពុងព្យាយាមការពារកុំឱ្យអស្ថិរភាពឆ្លងរាលដាលចូលតំបន់ព្រំដែនរបស់ខ្លួន។
ប្រភព៖សារព័ត៌មានម៉ាឡេស៊ី
Digiqole Ad

Related post