អ៊ីរ៉ង់ព្រមានថា សង្គ្រាមនៅមជ្ឈិមបូព៌ានឹងរីករាលដាលបន្ថែម ប្រសិនបើអាមេរិកបន្តវាយប្រហារ
អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោក Mohammad Akraminia បានព្រមានថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានឹង «រីករាលដាលកាន់តែធំ» ប្រសិនបើសហរដ្ឋអាមេរិកចាប់ផ្តើមវាយប្រហារលើអ៊ីរ៉ង់ជាថ្មី។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ លោកបានលើកឡើងថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន «ដើរស្របតាមអ៊ីស្រាអែល» និងបន្តការវាយប្រហារតាមផ្លូវអាកាស នោះជម្លោះនឹងពង្រីកវិសាលភាពភូមិសាស្ត្ររបស់ខ្លួន និងអាចនាំឱ្យស្ថានការណ៍សន្តិសុខក្នុងតំបន់កាន់តែតានតឹង។





