ខេត្តកោះកុងប្រកាសតែងតាំងគណៈអ៊ីម៉ាំខេត្តថ្មី ដើម្បីបន្តបម្រើសហគមន៍ខ្មែរឥស្លាម

ខេត្តកោះកុងប្រកាសតែងតាំងគណៈអ៊ីម៉ាំខេត្តថ្មី ដើម្បីបន្តបម្រើសហគមន៍ខ្មែរឥស្លាម

Spread the love
Digiqole Ad
កោះកុង៖ រដ្ឋបាលខេត្តកោះកុង សហការជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានប្រកាសតែងតាំងលោក ឡោះ ម៉ាន ជាប្រធានគណៈអ៊ីម៉ាំខេត្តកោះកុងថ្មី នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីបន្តដឹកនាំ និងបម្រើការងារសាសនាជូនសហគមន៍ខ្មែរឥស្លាម បន្ទាប់ពីថ្នាក់ដឹកនាំជំនាន់មុនបានទទួលមរណភាព។

ក្នុងពិធីប្រកាសតែងតាំង លោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង បានជំរុញឱ្យគណៈអ៊ីម៉ាំថ្មីបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ និងបន្តលើកកម្ពស់សាមគ្គីភាព សុខដុមនីយកម្មសាសនា និងការបម្រើសាធារណៈជូនប្រជាពលរដ្ឋ។
ជាការឆ្លើយតប លោក ឡោះ ម៉ាន បានប្តេជ្ញាបន្តអភិវឌ្ឍវិស័យសាសនាឥស្លាម ពង្រឹងឯកភាពផ្ទៃក្នុង និងផ្សព្វផ្សាយការអប់រំសីលធម៌ តម្លៃសាសនា និងការរួមរស់ដោយសន្តិភាពក្នុងសហគមន៍។
ក្នុងឱកាសនោះដែរ លោក អះម៉ាត់ យ៉ះយ៉ា អារ៉ហ្វាត ភូឈួយទី១ នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានអំពាវនាវឱ្យគណៈអ៊ីម៉ាំថ្មីបន្តពង្រឹងសាមគ្គីភាព ផ្សព្វផ្សាយតម្លៃនៃសន្តិភាព និងលើកទឹកចិត្តសាសនិកឱ្យគោរពច្បាប់ រួមចំណែកថែរក្សាសន្តិសុខ និងសុខដុមរមនាក្នុងសង្គម។
ប្រភព៖ មន្ទីរព័ត៌មានខេត្តកោះកុង
Digiqole Ad

Related post