• June 29, 2026

ធ្លាក់ឧទ្ធម្ភាគចក្រនៅប្រទេសអារ៉ាប៊ីសាអូឌីតបានសម្លាប់ពលរដ្ឋអារ៉ាប៊ីសាអូឌីត ១៤នាក់

Spread the love
Digiqole Ad
គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅប្រទេសអារ៉ាប៊ីសាអូឌីតបានសម្លាប់ពលរដ្ឋអារ៉ាប៊ីសាអូឌីត ១៤នាក់នៅថ្ងៃថ្ងៃអាទិត្យ នេះ ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីតបានរាយការណ៍ដោយបន្ថែមថាឧទ្ធម្ភាគចក្រនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងរដ្ឋ Aramco ។

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត ដែលដកស្រង់សម្តីមន្ត្រីម្នាក់នៅក្រសួងថាមពលបានរាយការណ៍ថា ឧទ្ធម្ភាគចក្របានធ្លាក់នៅ Ras Tanura ភាគខាងកើតរបស់ប្រទេស។ ទីភ្នាក់ងារនេះបាននិយាយថា “គ្រោះថ្នាក់នេះបានឆក់យកជីវិតអ្នកដំណើរទាំង ១៤ នាក់ ដែលជាពលរដ្ឋអារ៉ាប៊ីសាអូឌីតទាំងអស់” ដោយបន្ថែមថាការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះនេះ។
Digiqole Ad

Related post