• June 26, 2026
 គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡាធ្វើឲ្យមន្សុស្សស្លាប់កើនដល់ ១៨៨នាក់, របួស ១ ៥២០នាក់ និងបាត់ខ្លួន ៤៥ ០០០នាក់

People carry an injured man, in the aftermath of earthquakes in La Guaira, Venezuela, June 25, 2026. REUTERS/Maxwell Briceno

គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡាធ្វើឲ្យមន្សុស្សស្លាប់កើនដល់ ១៨៨នាក់, របួស ១ ៥២០នាក់ និងបាត់ខ្លួន ៤៥ ០០០នាក់

Spread the love
Digiqole Ad
គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ ក្នុងវិនាសកម្មរញ្ជួយដីនៅប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ១៨៨នាក់ហើយ ខណៈ ១ ៥២០នាក់ទៀត រងរបួស។ក្រៅពីមនុស្សស្លាប់និងរបួស នៅមានមនុស្សប្រមាណ ៤ ៥០០០នាក់ទៀត កំពុងបាត់ខ្លួន និង ២ ៩២៧គ្រួសារ បាត់បង់ផ្ទះសម្បែង ក្នុងសោកនាដកម្មនេះ។

ទន្ទឹមនោះ ក្រុមជួយសង្គ្រោះ កំពុងស្វែងរក និងសង្គ្រោះមនុស្សដែលនៅជាប់ក្រោមគំនរអគារ បាក់រលំក្នុងតំបន់ជាច្រើន ជាពិសេសនៅរដ្ឋធានី ការ៉ាកាស ហើយគេបានឮសម្រែក «ជួយផងៗ» ចេញពីក្រោម គំនរថ្ម។
អគារចំនួន ២៥០ ខ្នង រងការខូចខាត ឬបំផ្លិចបំផ្លាញ ដែលភាគច្រើន ស្ថិតនៅក្នុងរដ្ឋ La Guaira។ ក្រុមសង្គ្រោះជំនាញ មកពីសហរដ្ឋអាមេរិក ម៉ិកស៊ិក អេស្ប៉ាញ កាតា និងអង្គការសហប្រជាជាតិ ត្រូវបានបញ្ជូនទៅដល់ផងដែរ នេះបើតាមការបញ្ជាក់ពី ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា លោក Jorge Rodríguez ។
People carry an injured man, in the aftermath of earthquakes in La Guaira, Venezuela, June 25, 2026. REUTERS/Maxwell Briceno

People search for casualties amid the rubble of a collapsed building, in the aftermath of earthquakes in Caracas, Venezuela, June 25, 2026. REUTERS/Leonardo Fernandez Viloria
A man reacts amid the rubble of a building after earthquakes hit the country, in La Guaira, Venezuela, June 25, 2026. REUTERS/Gaby Oraa TPX IMAGES OF THE DAY
Digiqole Ad

Related post