• April 20, 2026
 ក្មេងទំនើងដែលធ្វើសកម្មភាពវាយនិងគប់រថយន្ត១គ្រឿងម៉ាកអាវតា០៧ស៊េរីឆ្នាំ២០២៥ពណ៌ខ្មៅ បណ្តាលឲ្យរងការខូចខាតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងម៉ូតូ១គ្រឿង នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌឃាត់ខ្លួន៦នាក់ហើយ!

ក្មេងទំនើងដែលធ្វើសកម្មភាពវាយនិងគប់រថយន្ត១គ្រឿងម៉ាកអាវតា០៧ស៊េរីឆ្នាំ២០២៥ពណ៌ខ្មៅ បណ្តាលឲ្យរងការខូចខាតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងម៉ូតូ១គ្រឿង នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌឃាត់ខ្លួន៦នាក់ហើយ!

Spread the love
Digiqole Ad

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៨ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងជំនាញ

សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង៦នាក់ ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស ក្មេងទំនេីង (វាយ និងគប់កំទេចរថយន្ត) នៅចំណុច ហាងម៉ាស្សាម៉ាយូរ៉ា ផ្លូវលេខ ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល៧និង៣៧យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦។
✅ជនសង្ស័យ
១-ឈ្មោះ ម៉ាន់ ទ្បុងថាដា ហៅ ដា ភេទប្រុស អាយុ១៧ឆ្នាំ
២-ឈ្មោះ ឯក សខមាន ហៅ មាន ភេទប្រុស អាយុ ១៧ឆ្នាំ
៣ -ឈ្មោះ សុខ ជា ហៅ ជា ភេទប្រុស អាយុ ១៨ឆ្នាំ
៤- ឈ្មោះ ឆុន រ៉ាយុទ្ធ ហៅ យុទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ
៥-ឈ្មោះ នី សាគី ហៅ ភ្លោះ ភេទ ប្រុស កើតឆ្នាំ២០០៦
៦-ឈ្មោះ នី រ៉ាវី ភេទ ប្រុស កើតឆ្នាំ២០០៦
វត្ថុតាងចាប់យក
១-ដុំថ្មចំនួន០៤ដុំ
២-ផ្លាកលេខរថយន្តចំនួន០១បន្ទះ
-ជនសង្ស័យជាក្មេងទំនើងខាងលើបច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសាកសួរនិងអនុវត្តតាមនីតិវិធី ចំពោះករណីនេះដែរសមត្តកិច្ចជំនាញក៏កំពុងបន្តស្វែងរកបក្ខពួកមួយចំនួនបន្ថែមទៀត៕
Digiqole Ad

Related post