ស្នងការរាជធានី បញ្ជាឱ្យយុវជនបង្កហិង្សាវាយរថយន្តនៅខណ្ឌដូនពេញ ចូលខ្លួនមកដោះស្រាយជាបន្ទាន់ បើមិនចង់ឱ្យច្បាប់ចាត់វិធានការក្ដៅ!
ភ្នំពេញ៖ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសារព្រមានយ៉ាងធ្ងន់ៗ និងជាការអំពាវនាវចុងក្រោយ ដល់ក្រុមយុវជនដែលបានបង្កហិង្សា និងអ្នករត់គេចខ្លួន ឱ្យប្រញាប់ចូលខ្លួនមកសារភាព និងដោះស្រាយតាមនីតិវិធីច្បាប់ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានសរសេរតាមហហវេសប៊ុកនៅថ្ងៃទី១៨ ខែ មេសា យ៉ាងដូច្ចេហថា៖ ខ្ញុំសូមអំពាវនាវ ដល់យុវជន ដែល កំពុងរត់គេចខ្លួនជាចុងក្រោយ សូមចូលខ្លួនមក អធិការខណ្ឌដូនពេញដើម្បីដោះស្រាយជាពិសេសយុវជនអ្នកបង្ករហេតុស្រែកបំផុសមុនគេ កំពុងរត់គេចខ្លួន យុវជន០៦ នាក់ជាអ្នកដៃដល់ប្រើហឹង្សាដោយមិនគិតអំពីច្បាប់និងមិនដឹងរឿងអ្វីក្នុងចំណោមយុវជនផ្សេងទៀតត្រូវបានចាប់ខ្លួនបណ្ដើៗហើយ(មានម្នាក់ជាអ្នកកាច់យកស្លាកលេខរថយន្ត)។





