• March 30, 2026
 ការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋបាលលោក Trump កំពុងផ្ទុះឡើងនៅ​ក្នុងទីក្រុង​នានា​ទូទាំង​សហរដ្ឋអាមេរិក ដែលជាការជួបជុំលើកទីបីនៃការតវ៉ា

ការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋបាលលោក Trump កំពុងផ្ទុះឡើងនៅ​ក្នុងទីក្រុង​នានា​ទូទាំង​សហរដ្ឋអាមេរិក ដែលជាការជួបជុំលើកទីបីនៃការតវ៉ា

Spread the love
Digiqole Ad
ការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋបាលលោក Trump កំពុងផ្ទុះឡើងនៅ​ក្នុងទីក្រុង​នានា​ទូទាំង​សហរដ្ឋអាមេរិក ដែលជាការជួបជុំលើកទីបីនៃការតវ៉ាមានឈ្មោះថា គ្មានស្ដេចនៅអាមេរិកទេ (No Kings) ដែលធ្លាប់បានទាក់ទាញហ្វូងមនុស្សរាប់លាននាក់។

ក្រុម​អ្នករៀបចំសកម្មភាពតវ៉ានិយាយថា ពួកគេកំពុងតវ៉ា​ប្រឆាំងនឹងគោល​នយោបាយ​ដែលដាក់ដោយប្រធានាធិបតីអាមេរិកលោក Donald Trump រួមទាំងសង្គ្រាមនៅអ៊ីរ៉ង់ ការអនុវត្តច្បាប់អន្តោប្រវេសន៍សហព័ន្ធ និងការកើនឡើងនៃការចំណាយលើជីវភាពរស់នៅរបស់ប្រជាជនអាមេរិក។
ក្រុមខាងលើបាននិយាយថា លោក Trump ចង់គ្រប់គ្រងពួកគេដូចមេដឹកនាំផ្តាច់ការ។ ប៉ុន្តែនេះគឺជាអាមេរិក ហើយអំណាចជារបស់ប្រជាជន មិនមែនសម្រាប់អ្នកចង់ក្លាយជាស្តេច ឬមិត្តភក្តិមហាសេដ្ឋីនោះទេ។
សកម្មភាពតវ៉ាពេញមួយថ្ងៃកាលពីថ្ងៃសៅរ៍ បានកើតឡើងនៅស្ទើរតែគ្រប់ទីក្រុងធំៗរបស់សហរដ្ឋអាមេរិក រួមទាំងទីក្រុង New York, Washington DC និង Los Angeles។
Digiqole Ad

Related post