• January 26, 2026
 មនុស្ស១៥នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួន ក្នុងគ្រោះថ្នាក់លិចសាឡាងនៅហ្វីលីពីន

មនុស្ស១៥នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួន ក្នុងគ្រោះថ្នាក់លិចសាឡាងនៅហ្វីលីពីន

Spread the love
Digiqole Ad
ឆ្មាំល្បាតឆ្នេរហ្វីលីពីន (PCG) បាននិយាយនៅថ្ងៃចន្ទ ២៦ មករា នេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់លិចសាឡាងចម្លងមួយគ្រឿង នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់យ៉ាងហោចណាស់ ១៥នាក់ ដោយមានមនុស្ស ៣១៦នាក់ ត្រូវបានជួយសង្គ្រោះ ខណៈក្រុមមន្រ្តីកំពុងតាមស្វែងរកមនុស្សរាប់សិបនាក់ទៀត ដែលនៅតែបាត់ខ្លួន។

គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោងក្នុងស្រុក ១:៥០ ទាបភ្លឺថ្ងៃចន្ទនេះ ក្នុងពេលដែលសាឡាងដឹកអ្នកដំណើរមួយគ្រឿង ឈ្មោះ MV Trisha Kerstin 3 កំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះ Jolo ក្នុងខេត្ត Sulu របស់ហ្វីលីពីន បន្ទាប់ពីចាកចេញពីទីក្រុង Zamboanga។ ឆ្មាំល្បាតឆ្នេរ PCG បាននិយាយថា សាឡាងនេះ — ដែលមានសមត្ថភាពផ្ទុកមនុស្សបានចំនួន ៣៥២នាក់ — មានអ្នកដំណើរចំនួន ៣៣២នាក់ និងបុគ្គលិកចំនួន ២៧នាក់។ ប្រភព៖ BTV News
Digiqole Ad

Related post