ព័ត៌មានជាតិ

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ក្នុងពិធីអបអរសាទរទិវាបុណ្យជាតិ លើកទី១០០

Spread the love
ភ្នំពេញ៖ ក្នុងពិធីអបអរសាទរទិវាបុណ្យជាតិ នៃសាធារណរដ្ឋតួកគី លើកទី១០០ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី។

ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ រួមទាំងវិស័យពាណិជ្ជកម្មនិងវិនិយោគ អប់រំ សុខាភិបាល ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការពហុភាគី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ផងដែរអំពីសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរតាមរយៈការសម្ពោធស្ថានទូតកម្ពុជានៅរដ្ឋធានីអង់ការ៉ាក្នុងឆ្នាំ ២០២២ និងការបើកការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម ក្នុងស្ថានទូតតួកគីនៅរាជធានីភ្នំពេញ ក្នុងឆ្នាំនេះ។
camm

Recent Posts

មនុស្សជាង ១០នាក់ស្លាប់ និងរាប់សិបនាក់ទៀតបាត់ខ្លួន ក្នុងអគ្គិភ័យផ្សារទំនើបដ៏ធំនៅប៉ាគីស្ថាន

នៅថ្ងៃចន្ទ (១៩ មករា) នេះ ក្រុមពន្លត់អគ្គិភ័យនៅទីក្រុងការ៉ាជី (Karachi) របស់ប៉ាគីស្ថាន កំពុងប្រឹងប្រែងស្វែងរកមនុស្សបាត់ខ្លួនជាង ៦០នាក់ បន្ទាប់ពីអគ្គិភ័យដ៏ធំមួយ បានបំផ្លាញផ្សារទំនើបមួយកន្លែងក្នុងទីក្រុងដែលមានប្រជាជនរស់នៅច្រើនបំផុតរបស់ប៉ាគីស្ថានមួយនេះ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយនេះកើនឡើងដល់ ១១នាក់។ (more…)

4 hours ago

អាជ្ញាធរឥណ្ឌូណេស៊ីរកឃើញបំណែកយន្តហោះដែលបាត់ការទាក់ទង

យន្តហោះ​ឥណ្ឌូណេស៊ី​ដឹក​មនុស្ស​១១​នាក់​បាត់​ខ្លួន អាចធ្លាក់​លើ​ភ្នំ ក្រោយតាមរកឃើញបំនែកយន្តហោះរប៉ាត់រប៉ាយលើភ្នំនៅថ្ងៃ១៨ មករា ឆ្នាម២០២៦នេះ។ (more…)

9 hours ago

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៤ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី

ដោយការគិតគូរយ៉ាងយកចិត្តទុកដាក់ លោកជំទាវបណ្ឌិត បានអញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៤ខ្នង ជូនដល់ក្រុមគ្រួសារនៃវីរយុទ្ធជនពលី ដោយផ្ទះថ្មី ១ខ្នង ត្រូវបានប្រគល់ជូនក្រុមគ្រួសាររស់នៅក្នុងខេត្តត្បូងឃ្មុំ និងផ្ទះថ្មី ៣ខ្នង ប្រគល់ជូនក្រុមគ្រួសារនៅក្នុងខេត្តកំពង់ចាម។ (more…)

9 hours ago

Phnom Penh street vendors block road to protest relocation

Vendors protest against the decision to relocate them yesterday. AKP Street vendors protesting a ban on…

9 hours ago

76 schools remain closed as ministry pledges aid for displaced students

Education Minister Hang Chuon Naron (R) visits the Kandol Primary School safety camp in Banteay…

9 hours ago

National Assembly approves UNCLOS ratification law

The National Assembly, led by President Khuon Sudary, (C) unanimously approves the draft law to…

9 hours ago