ត្បូងឃ្មុំ៖ ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា បានមានប្រសាសន៍ថា ការចែករំលែកពីអ្នកដែលមានជីវភាពធូរធារដល់អ្នកដែលមានជីវភាពខ្វះខាត ជាស្មារតីសាមគ្គីភាព ហើយវាត្រូវបានលើកតម្កើងក្នុងសាសនាឥស្លាម ទោះបីជាការចែករំលែកនោះតិចឬច្រើនក្តី។
ប្រសាសន៍របស់ឯកឧត្តម បានធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិបឹងព្រះ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមជាកិត្តិយសពិធីចែកកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌន ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ មកពី២ភូមិ នៃភូមិបឹងព្រះ និងភូមិបឹងព្រួល។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់ លោក ស្រ៊ី ម៉ៅ មេឃុំបឹងព្រួល, និងលោក សេន តុល, លោក អូវ ទ្រី, លោក ចៅ រ៉ូនី, លោកស្រី យ៉ោក ធឿន ដែលជាក្រុមប្រឹក្សាឃុំ, ហាកឹម តួន និងប្រជាពលរដ្ឋចំនួន ២០០គ្រួសារ។
នាក្នុងឱកាសនោះ លោក ស្រ៊ី ម៉ៅ មេឃុំបឹងព្រួល បានថ្លែងអំណរគុណដល់សប្បុរសជន និងឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី រួមនិងក្រុមការងារ ដែលបាននាំយកអំណោយជាកញ្ចប់អាហារស្រាយបួស មកចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ លោកមេឃុំក៏បានអំពាវនាវដល់សប្បុរសជន ទាំងអស់អោយបន្តជួយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំបឹងព្រួល ដែលភាគច្រើនជាអ្នកដែលមានជីវភាពខ្វះខាត កំពុងមានតម្រូវការជាចាំបាច់។
មានមតិសំណេះសំណាលក្នុងកម្មវិធី ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជានិច្ចកាលឯកឧត្តមតែងតែបានគិតគូរ និងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
ឯកឧត្តម ទីប្រឹក្សាក្រសួងព័ត៌មាន បានមានប្រសាសន៍ថា នៅក្នុងខែបួសរ៉ម៉ាឌន ដែលជាខែមួយដ៏ពិសិដ្ឋនៅក្នុងសាសនាឥស្លាម ប្រជាពលរដ្ឋមូស្លីមត្រូវបានជម្រុញលើកទឹកចិត្តអោយបង្កើននូវទង្វើកុសលផ្សេងៗ ជាពិសេសគឺការបរិច្ចាគទាន និងការចែករំលែកនូវចំណីអាហារដល់អ្នកបួស ដោយអ្នកដែលចែករំលែកសង្ឃឹមនឹងទទួលបានផលបុណ្យតបស្នងដ៏ធំធេងពីអល់ឡោះជាម្ចាស់។
ឯកឧត្តម បានបន្តថា ទោះបីជាការចែករំលែកនោះតិចឬច្រើនក្តី ប៉ុន្តែការចែករំលែកពីអ្នកដែលមានជីវភាពធូរធារដល់អ្នកដែលមានជីវភាពខ្វះខាត គឺបង្ហាញពីស្មារតីសាមគ្គីភាព។ ឯកឧត្តម បានថ្លែងអំណរគុណដល់សប្បុរសជនមូស្លីមនៅប្រទេសសិង្ហបុរី តាមរយៈសមាគម Aqrab World – Sigapura ដែលបានផ្តល់ជាថវិកាទិញកញ្ចប់អាហារស្រាយបួសជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនាពេលនេះ។
ប្រជាពលរដ្ឋសម្តែងការសាទរ និងអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងក្រៃលែងដល់សប្បុរសជនមូស្លីមនៅសិង្ហបុរី តាមរយៈសមាគម Aqrab World – Sigapura ពិសេស ឯកឧត្តម ស្លេះ ណាស៊ី ដែលបានផ្តល់នូវកញ្ចប់អាហារស្រាយបួសជូនដល់ពួកគាត់។
គួរជម្រាបថា អង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ជារៀងរាល់ឆ្នាំតែងតែទទួលបានជំនួយជាកញ្ចប់អាហារស្រាយបួសពីសប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងមានតម្រូវការជាចាំបាច់៕
លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)
ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…
គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)
ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…
យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)