ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន ថ្លែងអំណរគុណដល់បងប្អូនខ្មែរឥស្លាមដែលបានបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

Spread the love

កំពង់ចាម: នៅក្នុងវិហារឥស្លាមភូមិ១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវ ទេពរង្ស៊ី បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងព័ត៌មានក៏ដូចជាក្រុមការងារចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាម ជាច្រើនរូបចុះជួបសំណេះសំណាលសួរសុខទុក្ខបងបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមមកពីភូមិ១៣ និងភូមិ១៥ ។

លោក លី មោសា សមាជិកក្រុមប្រឹក្សាស្រុកកោះសូទិននិងជាប្រធានគណៈចលនាសាសនិកឥស្លាមស្រុក បានសម្តែងនូវសេចក្តីសោមនុ្សរីករាយស្វាគមន៍និងដឹងគុណចំពោះវត្តមានដ៌ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី ខៀវកាញារីទ្ធ និងថ្នាក់ដឹកនាំទាំងអស់មកកាន់មូលដ្ឋានរបស់លោក ក្រោយការបោះឆ្នោតរួច និងសូមអរគុណថ្នាក់ដឹកនាំទាំងអស់ដែលតែងយកចិត្តទុកដាក់ចុះជួបដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋហើយពលរដ្ឋខ្មែរឥស្លាមនៅមូលដ្ឋានរបស់លោកនៅតែន្តែគាំទ្រគណបក្សប្រជាជននិងគាំទ្រឧត្តម បណ្ឌិត ហ៊ុនម៉ាណែតជានាយករដ្ឋមន្រ្តីថ្មីខាងមុខ។

ឯកឧត្តម ផុស សុវណ្ណ ប្រធានក្រុមការងារចុះជួយឃុំកោះសូទិនផ្ទាល់ក័បានចូលរួមអបអរសាទរ និងថ្លែងអំណរគុណចំណោះបងប្អូនពលរដ្ឋខ្មែរឥស្លាមទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយឃុំកោះសូទិនបានទទួលភាគរយច្រើនជាងគេក្នុងចំណោមឃុំទាំងអស់ក្នុងស្រុកកោះសូទិន ។ឯកឧត្តមក៏សូមអរគុណដល់ក្រុមការងារទាំងអស់ដែលបានជួយក្នុងការបោះឆ្នោតកន្លងមក ហើយសង្ឃឹមថាក្រុមការងារទាំងអស់នៅបន្តគាំទ្រនិងធ្វើការរួមគ្នាបន្តទៀតនៅក្នុងការងារអភិវឌ្ឍនមូលដ្ឋានរបស់យើងឲ្យកាន់តែរីកចម្រើន។

ក្នុងឳកាសនោះដែរ ឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មានក៌បានចូលរួមសម្តែងនូវអំណរគុណចំពោះវត្តមានដ៌ថ្លៃថ្លារបស់ឯកឧត្តមខៀវ កាញារីទ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ចុះជួបផ្ទាល់ជាមួយបងប្អូនខ្មែរឥស្លាមនៅក្នុងវិហារ ដែលនេះជាកាយវិការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំចំពោះពលរដ្ឋខ្មែរឥស្លាមដោយមិនប្រកាន់ជំនឿសាសនា ។ ឯកឧត្តម ក៏បានបន្តថា ថ្នាក់ដឹកនាំគណបក្ស ប្រជាជន គ្រប់ជាន់ថ្នាក់គឺតែងតែយកចិត្តទុកចូលរួមជាមួយបងប្អូនខ្មែរឥស្លាម ជានិច្ច ហើយថ្នាក់ដឹកនាំប្រទេសបន្តវេនគឺឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្រី្តថ្មី ក៌បាននឹងកំពុងបន្តយក ចិត្តទុកដាក់ដូចគ្នា ដូចអ្វីដែលបងប្អូនបានឃើញស្រាប់កន្លងមកនេះ។

មានមតិសំណេះសំណាលក្នុងឳកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក្នុងនាមប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិនបានសម្តែងនូវសេចក្តី ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមក្នុងមូលដ្ឋានភូមិ១៣ និងភូមិ១៥ ដែលបានបន្តគាំទ្រនិង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអណត្តិទី៧ ដែលប្រព្រឺត្តទីកាលពីថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានរំលឹកឡើងវិញ អំពីគោលនយោបាយសុខដុមនីយកម្មនានា ជាច្រើន ដែលសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូនបងប្អូនខ្មែរឥស្លាម ដែលគោលនយោបាយខ្លះនៅប្រទេសមួយចំនួនមិនមានឡើយ ហើយគោលនយោបាយសុខដមបនីយកម្មនេះបានកំពុងផ្តល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជាមួយការផ្តល់ភាពកក់ក្តៅ និង ចូលរួមដោះស្រាយរាល់ទុក្ខលំបាកដល់សាសនិកនានាទៀត ក្នុងក្របខណ្ឌនៃប្រជាជាតិតែមួយដែលរួមរស់រួមសុខក្នុងម្លប់សន្តិភាពតែមួយ។ដោយឡែកសម្រាប់ក្រសួងព័ត៌មានក៏បានផ្តល់ឧ្យមានកម្មវិធីវិទ្យុជាភាសាចាម កម្មវិធីព័ត៌មានភាសាអារ៉ាប់ដើម្បីបានផ្តល់ដំណឹងងាយយល់ដល់ប្រជាជនដែលប្រើប្រាស់ភាសាអារ៉ាប់បានស្គាល់ប្រទេសកម្ពុជាយើងផងដែរ។

គួរឲ្យដឹងដែរថា ក្នុងពិធីជួបសំណេះសំណាលនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីបាននាំយកនូវអំណោយជាអង្ករចំនួន៣តោនចែកជូនប្រជាពលរដ្ឋដែលបានចូលរួមមកពីភូម១៣ និងភូមិ១៥ សរុប៣០០គ្រួសារ និងជូនថវិកាដល់វិហារចំនួន២ពី ដោយក្នុងមួយវិហារទទួលបានថវិកា២លានរៀល។

camm

Recent Posts

អ៊ីលហាន អូម៉ា ឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលទី៥ រដ្ឋមីនីសូតា សហរដ្ឋអាមេរិក

លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)

1 week ago

ស្ត្រីខ្មែរឥស្លាមម្នាក់ស្លាប់ក្នុងករណីឃាតកម្មដោយប្តីនៅខេត្តតាកែវ ខណៈនេះប្តីត្រូវបានឃាត់ខ្លួនហើយ

ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…

2 weeks ago

គណបក្សលីគូដរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងថា កាតា និងតួកគី ផ្តល់ហិរញ្ញប្បទានដល់គណបក្សអារ៉ាប់ ក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល

គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)

2 weeks ago

ជនជាតិចាមមូស្លីមនៅខេត្តអានយ៉ាង ប្រទេសវៀតណាម សម្តែងប្រារព្ធពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រីនៅភូមិវប្បធម៌និងទេសចរណ៍ជាតិ

ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)

2 weeks ago

ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…

2 weeks ago

សោកនាដកម្មនៅប៉ាគីស្ថាន៖ សិស្សយ៉ាងតិច ២៧នាក់ និងគ្រូម្នាក់ស្លាប់ បន្ទាប់ពីដំបូលសាលារៀនបាក់សង្កត់

យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)

4 weeks ago