• September 19, 2024
 ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ សៀស្ខ ពិនទើ បាលីលះ (Sheik Bandar Baleelah) ដែលជា ខទីព​ និងជាអុីមាំ នៅវិហារឥស្លាម​ អាល់ហារ៉មម៉ាក្កះ និងជាសមាជិកក្រុមប្រឹក្សាអ្នកប្រាជ្ញជាន់ខ្ពស់ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត នៅវិមានសន្តិភាព

Spread the love
Digiqole Ad
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ សៀស្ខ ពិនទើ បាលីលះ (Sheik Bandar Baleelah) ដែលជា ខទីព​ និងជាអុីមាំ នៅវិហារឥស្លាម​ អាល់ហារ៉មម៉ាក្កះ និងជាសមាជិកក្រុមប្រឹក្សាអ្នកប្រាជ្ញជាន់ខ្ពស់ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត នៅវិមានសន្តិភាព នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។

ជំនួបនេះ ធ្វើឡើងក្នុងឱកាស ដែល សៀស្ខ ពិនទើ បាលីលះ បានអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជាជាលើកដំបូង រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅកម្ពុជា សៀស្ខ ពិនទើ បាលីលះ គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ឯកឧត្តម ឆាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ធ្វើទស្សនកិច្ចនៅតាមស្ថាប័នអប់រំឥស្លាមនៅតាមសហគមន៍ និងថ្លែងសន្ទរកថា(ឌុតពះ) ព្រមទាំងដឹកនាំធ្វើអ៉ីមាំ នាថ្ងៃសុក្រ(ជុំអាត់) ទី១៦ ខែសីហា ខាងមុខនេះ នៅវិហារឥស្លាមអន្តរជាតិអាល់សាកាល់បឹងកក់រាជធានីភ្នំពេញ៕
 
Digiqole Ad

Related post