• December 2, 2025
 ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីអូស្មាន ហាស្សាន់  ស្នើសុំការសហការគាំទ្រ ពីរដ្ឋាភិបាលឥណ្ឌូណេស៊ីបន្តជួយគាំទ្រសហគមន៍ឥស្លាមកម្ពុជាលើវិស័យអប់រំ

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីអូស្មាន ហាស្សាន់ ស្នើសុំការសហការគាំទ្រ ពីរដ្ឋាភិបាលឥណ្ឌូណេស៊ីបន្តជួយគាំទ្រសហគមន៍ឥស្លាមកម្ពុជាលើវិស័យអប់រំ

Spread the love
Digiqole Ad

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសបានស្នើសុំការសហការគាំទ្រពីឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក៏ដូចជារដ្ឋាភិបាលឥណ្ឌូណេស៊ី បន្តជួយគាំទ្រសហគមន៍ឥស្លាមកម្ពុជាលើវិស័យអប់រំ ជាពិសេសការផ្តល់ឱកាសអាហារូបករណ៍ដល់និស្សិតកម្ពុជាឲ្យបានច្រើនបន្ថែមទៀត និងជួយពង្រឹងទំនាក់ទំនងរវាងឥណ្ឌូណេស៊ីជាមួយសហគមន៍ឥស្លាមឲ្យកាន់តែរឹងមាំ ព្រមទាំងស្នើឲ្យជួយកៀរគរអ្នកវិនិយោគឥណ្ឌូណេស៊ី មកធ្វើការវិនិយោគនៅកម្ពុជា។

ការស្នើសុំនេះធ្វើឡើង នៅពេលឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Anis Matta អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី នៅវិមានសន្តិភាព រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការឲ្យកាន់តែរឹងមាំ និងស៉ីជម្រៅ លើវិស័យអប់រំ ការងារមនុស្សធម៌ ទេសចរណ៍ វិនិយោគ និងវិស័យផ្សេងៗទៀត។នេះបើយោងតាមការចេញផ្សាយរបស់ផេក CITV Channel។
ក្នុងឳកាសនោះដែរ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលកន្លងមកតែងតែងគាំទ្រ និងយកចិត្តដាក់លើសហគមន៍ឥស្លាមកម្ពុជា និងអរគុណផងដែរ ដែលឥណ្ឌូណេស៊ី តែងតែគាំទ្រកម្ពុជា ជាសមាជិកសង្កេតការណ៍ នៅអង្គការសហប្រតិបត្តិការឥស្លាម(OIC)។ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលកន្លងមកតែងតែងគាំទ្រ និងយកចិត្តដាក់លើសហគមន៍ឥស្លាមកម្ពុជា និងអរគុណផងដែរ ដែលឥណ្ឌូណេស៊ី តែងតែគាំទ្រកម្ពុជា ជាសមាជិកសង្កេតការណ៍ នៅអង្គការសហប្រតិបត្តិការឥស្លាម(OIC)។
ឯកឧត្តម Anis Matta អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានសម្តែងសេចក្តីសោមមនស្សរីករាយជាខ្លាំងចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ហើយបានជម្រាបថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តមមកកាន់កម្ពុជា និងបានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ជាពិសេសបានឃើញអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមិទ្ធផលដ៏ធំរបស់កម្ពុជា។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះសហគមន៍ឥស្លាមកម្ពុជា និងផ្តល់ភាពងាយស្រួលជាច្រើន។
ឯកឧត្តមបានបន្តថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជា នាពេលនេះ គឺមិនត្រឹមតែ បន្តពង្រឹងធ្វើកិច្ចសហការប្រតិបត្តិផ្នែកនយោបាយ និងសេដ្ឋកិច្ចនោះទេ គឺដើម្បីសិក្សាស្វែងយល់ពីសហគមន៍ឥស្លាមនៅកម្ពុជាបន្ថែមទៀត ក្នុងន័យពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ឥណ្ឌូណេស៉ីជាមួយសហគមន៍ឥស្លាមកម្ពុជាឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ហើយក៏គ្រោងមានគម្រោងមួយចំនួន ក្នុងការធ្វើកិច្ចសហប្រតិការជាមួយសហគមន៍ឥស្លាមផងដែរ។
ក្នុងនាមអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៉ីទទួលបន្ទុកកិច្ចការឥស្លាម ឯកឧត្តម Anis Matta បានសន្យាថា នឹងចូលរួមជួយជំរុញឲ្យកម្ពុជាក្លាយជាអ្នកសង្កេតការណ៍នៅអង្គការសហប្រតិបត្តិការឥស្លាម(OIC)៕
ប្រភព៖ CITV Channel
Digiqole Ad

Related post