• January 22, 2026
 ឯកឧត្តមដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យអាជ្ញាធរពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំរបស់មន្រ្តីក្នុងការផ្តល់សេវាជូនពលរដ្ឋ

ឯកឧត្តមដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យអាជ្ញាធរពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំរបស់មន្រ្តីក្នុងការផ្តល់សេវាជូនពលរដ្ឋ

Spread the love
Digiqole Ad

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជំរុញឱ្យអាជ្ញាធរខេត្ត និងនៅមូលដ្ឋានត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំរបស់មន្រ្តីក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ហើយត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការដាក់ទណ្ឌកម្មចំពោះមន្រ្តីណាដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ និងរំលោភអំណាចក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ។
ការជំរុញបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ។

Digiqole Ad

Related post