
ឯកឧត្ដម គួច ចំរើន អតីតអភិបាលខេត្តព្រះសីហនុ ត្រូវបានប្រកាសតែងតាំង និងផ្ទេរភារកិច្ចជាអភិបាលខេត្តកណ្តាល

ឯកឧត្ដម គួច ចំរើន ត្រូវបានប្រកាសតែងតាំង និងផ្ទេរភារកិច្ចជាអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ឯកឧត្ដម គួច ចំរើន អតីតអភិបាលខេត្តព្រះសីហនុ នឹងត្រូវជំនួសឯកឧត្ដម គង់សោភណ្ឌ ដែលត្រូវតែងតាំងតួនាទីថ្មី ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

