• December 19, 2024
 ឯកអគ្គរាជទូតម៉ាឡេស៊ី អញ្ជើញធ្វើបាឋកថាលើកទឹកចិត្តនិស្សិតនៅសាកលវិទ្យាល័យ CUMT ស្តីពីការអប់រំ និងភាពជាអ្នកដឹកនាំក្នុងកម្មវិធីកម្រងបាឋកថាអគ្គរដ្ឋទូត Ambssador Lecture Series

ឯកអគ្គរាជទូតម៉ាឡេស៊ី អញ្ជើញធ្វើបាឋកថាលើកទឹកចិត្តនិស្សិតនៅសាកលវិទ្យាល័យ CUMT ស្តីពីការអប់រំ និងភាពជាអ្នកដឹកនាំក្នុងកម្មវិធីកម្រងបាឋកថាអគ្គរដ្ឋទូត Ambssador Lecture Series

Spread the love
Digiqole Ad

ភ្នំពេញ៖ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Datuk EIdeen Husaini Mohomad Hashim បានអញ្ជើញធ្វើបាឋកថាលើកទឹកចិត្តដល់និស្សិតប្រមាណ ២០០នាក់ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT ស្តីពី ការអប់រំ និងភាពជាអ្នកដឹកនាំ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅអគារសិក្សារបស់សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT រាជធានីភ្នំពេញ។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសផងដែរពីសំណាក់ ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ឯកឧត្តម បណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា, និងឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ CUMT រួមទាំងមន្រ្តីជាន់ខ្ពស់ស្ថានទូតម៉ាឡេស៊ី ក៏ដូចជាសាស្ត្រាចារ្យ បុគ្គលិកសិក្សាសាកលវិទ្យាល័យជាច្រើនរូបផងដែរ។

នៅក្នុងសន្ទករថាស្វាគមន៍ ឯឧត្តមបណ្ឌិត ស្លេះ ណាស៊ី សាកលវិទ្យាធិការបានឱ្យដឹងថា ក្រៅកម្មវិធីសិក្សាធម្មតា សាកលវិទ្យាល័យក៏បានដាក់ចេញនូវគ្គបណ្តុះបណ្តាល កសាងសមត្ថភាពផ្សេងតាមរយៈសិក្ខាសាលា ថ្នាក់បំប៉ន ហើយថ្ងៃនេះក៏បានរៀបចំកម្មវិធីថ្មីមួយទៀតគឺកម្រងបាឋកថាអគ្គរដ្ឋទូត ដែលមានបំណងអញ្ជើញឯកអគ្គរដ្ឋទូត រាជទូតនៃបណ្តាប្រទេសផ្សេងប្រចាំនៅកម្ពុជា ចូលរួមចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជូនដល់នសិស្សិតទាំងអស់ លើប្រធានបទដែលមានសារសំខាន់ផ្សេងៗ។

ឯកឧត្តម បណ្ឌិត បានបន្តថា ហើយថ្ងៃនេះសាកលវិទ្យាល័យ CUMT ពិតជាមានកិត្តិយសដោយបានចាប់ផ្តើមកម្មវិធីក្រោមវត្តមានវាគ្មិនជាឯកអគ្គរាធទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ជាមួយនឹងប្រធានបទ ការអប់រំរបស់ខ្ញុំ អនាគតរបស់ខ្ញុំ ផ្តោតលើការសិក្សាដើម្បីក្លាយជាអ្នកដឹកនាំ។

ក្នុងឱកាសធ្វើបទបង្ហាញ ឯកឧត្តម Datuk EIdeen Husaini Mohd Hashim បានចែករំលែកក៏ដូចជាផ្តល់នូវចំណេះដឹងបន្ថែមដល់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា រួមទាំងផ្លាស់ប្តូរបទពិសោធផ្សេងៗ ជាមួយសាស្រ្តាចារ្យ និងបុគ្គលិកគ្រប់ផ្នែកផងដែរ។

មិនតែប៉ុណ្នោះ ឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានសម្តែងនូវការកោតសរសើរដល់គណៈគ្រប់គ្រងសាកលវិទ្យាល័យ ដែលបានខិតខំបង្កើតកម្មវិធីនេះឡើង ពិសេសគឺការតស៊ូរៀបចំបង្កើតសាកលវិទ្យាល័យនេះផងដែរ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ CUMT ក៏បានចូលរួមលើកទឹកចិត្តដល់និស្សិតដែលកំពុងបន្តការសិក្សាទាំងអស់ អោយខិតខំធ្វើយ៉ាងណាក្លាយខ្លួនជានិស្សិតពូកែ និងជាធនធានមនុស្សដែលមានគុណភាពសម្រាប់សហគមន៍និងប្រទេសជាតិ ខណៈដែលប្រទេសជាតិរបស់យើងកំពុងមានការអភិវ្ឍន័និងសន្តិភាព ហើយធនធានមនសុ្សជាតម្រូវការចាំបាច់។ លើសពីនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងស្នើដល់ឯកឧត្តមឯកអគ្គរាជទូតបន្តគាំទ្រកម្មវិធីនេះ និងកម្មវិធីផ្សេងៗទៀត ជាពិសេសគាំទ្រសាកសវិទ្យាល័យ CUMT ។

ដោយឡែក ឯកឧត្តម បណ្ឌិត ហូសេន មូហាំម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាលក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Eldeen Hussaini Mohamand Hashim ដែលបានចូលរួមចែករំលែកចំណេះដឹងដ៏មានតម្លៃដល់និស្សិតទាំងអស់ សង្ឃឹមថា ប្អូនៗនិស្សិតដែលបានចូលរួមនៅថ្ងៃនេះនឹងប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីឯកឧត្តម ឯកអគ្គរាជទូត អភិវឌ្ឍខ្លួនក្លាយជាអ្នកដឹកនាំដ៏ជោគជ័យនាថ្ងៃះអនាគត់។
ឯកឧត្តមក៏បានស្នើដល់ឯកអគ្គរាជទូតចូលរួមទៀតដើម្បីបានចែករំលែកលើប្រធានបទផ្សេងៗទៀតសម្រាប់ជាការចូលរួមពង្រឹងសមត្ថភាពរបស់និស្សិត។ គួររំលឹកផងដែរថា សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា (CUMT) គឺជាគ្រឹះស្ថានឧត្តមសិក្សាដំបូងមុនគេនៅក្នុងប្រទេសកម្ពុជា ដែលមានស្ថាបនិកជាបញ្ញវន្តខ្មែរឥស្លាមមកពីក្នុង និងក្រៅប្រទេស ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលដើម្បីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ពិសេសមានកម្មវិធីសិក្សាលើភាសាអារ៉ាប់ទៀតផង៕

Digiqole Ad

Related post