• April 10, 2025
 ឥណ្ឌូណេស៉ី គ្រោងទទួលពលរដ្ឋប៉ាឡេស្ទីនដែលរងគ្រោះនៅហ្កាហ្សា ឱ្យមកស្នាក់នៅបណ្តោះអាសន្ននិងព្យាបាលរហូតជាសះស្បើយ

ឥណ្ឌូណេស៉ី គ្រោងទទួលពលរដ្ឋប៉ាឡេស្ទីនដែលរងគ្រោះនៅហ្កាហ្សា ឱ្យមកស្នាក់នៅបណ្តោះអាសន្ននិងព្យាបាលរហូតជាសះស្បើយ

Spread the love
Digiqole Ad
ហ្សាកាតា៖ ប្រធានាធិបតី លោកប្រាបូវ៉ូ ស៊ូបៀនតូ( Prabowo Subianto) បាននិយាយនាថ្ងៃពុធ ទី៩ ខែមេសានេះថា ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ពលរដ្ឋប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា ដោយក្រុមដំបូងអាចមានចំនួនប្រហែល ១ ០០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ប្រធានាធិបតីបានឱ្យដឹងថា លោកបានណែនាំដល់រដ្ឋមន្ត្រីការបរទេស ឱ្យឆាប់ពិភាក្សាជាមួយភាគីប៉ាឡេស្ទីន និងភាគីផ្សេងទៀត អំពីរបៀបជម្លៀសប្រជាជនប៉ាឡេស្ទីនមកកាន់ឥណ្ឌូណេស៉ី។ លោកបានបន្ថែមថា ជនរងគ្រោះប៉ាឡេស្ទីន នឹងស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៉ីជាបណ្ដោះអាសន្ន រហូតដល់ជាសះស្បើយពីរបួស ហើយស្ថានភាពនៅតំបន់ហ្កាហ្សាមានសុវត្ថិភាព អាចឱ្យពួកគេត្រឡប់ទៅវិញបាន។
Digiqole Ad

Related post