
អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបសំណេះសំណាល និងស្វាគមន៍ លោកបណ្ឌិត ពិនទើ បាលីលះ ខតីប

គួរជម្រាបថា សៀស្ខ ពិនទើ បាលីលះ (Sheik Bandar Baleelah) បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជាជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅកម្ពុជា សៀស្ខ ពិនទើ បាលីលះ គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខ្មែរឥស្លាម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងធ្វើទស្សនកិច្ចនៅតាមស្ថាប័នអប់រំឥស្លាមនៅតាមសហគមន៍ និងថ្លែងសន្ទរកថា (ឌុតពះ) ព្រមទាំងដឹកនាំធ្វើអ៊ីមាំ នាថ្ងៃសុក្រ (ជុំអាត់) ទី១៦ ខែសីហា ខាងមុខនេះ នៅវិហារឥស្លាមអន្តរជាតិអាល់សាកាល់បឹងកក់ រាជធានីភ្នំពេញ៕
Cr: គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា










