• December 19, 2024
 អ្នកឧកញ៉ា សុះ កំរី ដាស់តឿនរំលឹកដល់អ្នកចេះដឹងផ្នែកសាសនាប្រយ័ត្នចូលនរក បើមានចំណេះដឹងតែមិនអនុវត្តន៍តាមចំណេះដឹងទេនោះ

អ្នកឧកញ៉ា សុះ កំរី ដាស់តឿនរំលឹកដល់អ្នកចេះដឹងផ្នែកសាសនាប្រយ័ត្នចូលនរក បើមានចំណេះដឹងតែមិនអនុវត្តន៍តាមចំណេះដឹងទេនោះ

Spread the love
Digiqole Ad
ភ្នំពេញ៖ អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមបាន នាថ្ងៃទី១៤ ខែមេសាឆ្នាំ២០២៤នេះបានសរសេរតាមទំព័រហ្វេសប៊ុករបស់លោកថា៖ បងប្អូនមុស្លិម! ឱ អ្នកមានចំណេះអ៊ូកាម៉ា អ្នកមានអិលមូ ឬអ្នកអាលិម! ប្រយ័ត្នចូលណារាកា ព្រោះណារាកាមិនស្គាល់អ្នកអាលិមដែលមានអិលមូនោះទេ បើមានអិលមូ ហើយមិនអនុវត្តន៍តាមអិលមូទេនោះ។

– ណាពីយើងបានដាស់រំឭក និងគំរាមអ្នកដែលមានអិលមូ ដែលមានអត្ថន័យថា;( អ្នកណាហើយដែលគេរៀនសូត្រយកចំណេះដើម្បីក្រអឺតក្រទមយកមុខមាត់លើបណ្ដាអ្នកអាលិមផ្សេងៗ, និងដើម្បីបង្កទំនាស់និងបណ្ដាអ្នកល្ងង់ខ្លៅ, ហើយនិងដើម្បីទាក់ទាញមនុស្សមករករូបគេ(ធ្វើជាបក្ខពួក), ច្បាស់អ្នកអាលិមនេះ ចូលក្នុងណារ៉ាកា)។
– បងប្អូន! ក្នុងសម័យហ្វើស្សប៊ុគសព្វថ្ងៃនេះ មានខ្លះៗដែរ អូងតួនធ្វើជាអ្នកអាលិម ឬអ្នកអាលិមដែលតាំងខ្លួនរបៀបនេះ, ខ្លះយកអិលមូដ៏ស្ដួចស្ដើងមករកសុី ដើម្បីផលប្រយោជន៍ លុយកាក់ ឬទ្រព្យសម្បត្តិ, ខ្លះទៀតយកចំេណះដើម្បីយកមុខយកមាត់ ក្រអឺតក្រទមលើអ្នកចេះដ៏ទៃ, ខ្លះទៀតយកអិលមូខ្លួនមកបង្ក្រាបអ្នកចេះដ៏ទទៃ ឬបង្កអោយមានទំនាស់នឹងបណ្ដាអ្នកដែលល្ងង់ខ្លៅ បំបែកបំបាក់បង្កអោយមានបក្សពួក បាក់បែកសាមគ្គីភាព, ហើយខ្លះទៀតទាក់ទាញមនុស្សអោយមកធ្វើជាបក្សពួក ដើម្បីគាំទ្រខ្លួនក្នុងជម្លោះនឹងបក្ខពួកដ៏ទៃ។ ណាពីបានបញ្ជាក់ប្រាប់ថា បណ្ដាអ្នកចេះដែលមានប្រភេទទាំងអស់នេះ គឺជាពពួកអះលីណារ៉ាកា។
– បងប្អូន! ចូរចៀសវាងពីតួនៗ ឬអ្នកអាលិមណាខ្លះៗដែលមានចរិត និងគំនិតប្រភេទដូចមានខាងលើនេះ។
– ដូច្នេះហើយ ទើបអាលី ពិនអាពីតាលិបបានមានប្រសាសន៍ថា:(ឱ បណ្ដាអ្នកមានចំណេះ! ចូរពួកអ្នកអាម៉ាល់ អនុវត្តន៍តាមចំណេះដឹង, ការពិតអ្នកដែលអាលិមពិតៗនោះ គឺអ្នកដែលមានចំណេះ បន្ទាប់មកគេអនុវត្តតាម, ហើយឯកភាពចំណេះគេ និងការអនុវត្តន៍របស់គេនោះ)។,
Digiqole Ad

Related post