
អ៊ីស្រាអែលវាយប្រហារព្រលានយន្តហោះសំខាន់សាណាអារបស់យ៉េម៉ែន

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបិទព្រលានយន្តហោះសំខាន់របស់យេម៉ែនក្នុងរដ្ឋធានីសាណា ដែលគ្រប់គ្រងដោយក្រុមហ៊ូស៊ី។ប្រភពពីអាកាសយានដ្ឋានបានប្រាប់រ៉យទ័រថា ការវាយប្រហារកាលពីថ្ងៃអង្គារបានកំណត់គោលដៅលើយន្តហោះស៊ីវិលចំនួនបី សាលចេញដំណើរ ផ្លូវរត់ និងមូលដ្ឋានយោធាអាកាស។
ការវាយប្រហារនេះកើតឡើងពីរថ្ងៃបន្ទាប់ពីក្រុមហ៊ូស៊ីបានបាញ់មីស៊ីលចំទីលានអាកាសយានដ្ឋានសំខាន់របស់អ៊ីស្រាអែលដោយបង្ខំឱ្យវាបិទក្នុងរយៈពេលខ្លីផងដែរ។
ប្រភព៖ BBC



