• December 19, 2024
 អ៊ីស្រាអែលបើកការវាយប្រហារទីក្រុងរ៉ាហ្វះ ដែលជាជម្រក​ចុង​ក្រោយរបស់ប្រជាជន​ប៉ា​ឡេ​ស្ទីន​ក្នុងការរត់គេចពីសង្គ្រាម បណ្តា​លអោយមនុស្សស្លាប់យ៉ាងហោចណាស់ ២២នាក់ ហើយភាគ​ច្រើន​ជាកុមារ

អ៊ីស្រាអែលបើកការវាយប្រហារទីក្រុងរ៉ាហ្វះ ដែលជាជម្រក​ចុង​ក្រោយរបស់ប្រជាជន​ប៉ា​ឡេ​ស្ទីន​ក្នុងការរត់គេចពីសង្គ្រាម បណ្តា​លអោយមនុស្សស្លាប់យ៉ាងហោចណាស់ ២២នាក់ ហើយភាគ​ច្រើន​ជាកុមារ

Spread the love
Digiqole Ad

អ៊ីស្រាអែល​បាន​បើកការ​វាយ​ប្រហារ​តាម​អាកាស​ជិត​មួយ​ថ្ងៃ​ទៅ​លើ​ក្រុង Rafah ​ដែលជាជម្រកចុង​ក្រោយ​របស់ប្រជាជនប៉ាឡេស្ទីន ក្នុងការរត់គេចខ្លួនពីសង្គ្រាម ដែលមានជាង​ពាក់​កណ្តាល​នៃ​ប្រជា​ជន​ចំនួន ២,៣ លាន​នាក់បានប្រមូលផ្តុំគ្នានៅទីនោះ។

យោងតាមមន្ត្រីសុខាភិបាលហ្គាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់អ៊ីស្រា​អែលនៅហ្គាហ្សា ភាគខាងត្បូងនៃទីក្រុង Rafah ពេញមួយយប់ បានសម្លាប់មនុស្ស ២២នាក់ ក្នុង​នោះមានកុមាររហូតដល់ ១៨នាក់។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅ​ថ្ងៃ​ទី២២ ខែមេសា ឆ្នាំ២០២៤។

អ៊ីស្រាអែលក៏បានប្តេជ្ញាពង្រីកការវាយលុករបស់ខ្លួនប្រឆាំងនឹង​ក្រុមហាម៉ាសទៅ​កាន់ទីក្រុងដែល​នៅ​តាមព្រំដែនជាមួយនឹងប្រទេសអេហ្ស៊ីប ខណៈថ្មីៗនេះខ្លួនទើបទទួលបានកញ្ចប់​ជំនួយយោធា​បន្ថែម​រាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។

ការវាយប្រហារលើកដំបូងពីសំណាក់អ៊ីស្រាអែលនៅ Rafah បានសម្លាប់ប្តីនិងប្រពន្ធមួយគូរ រួមនិង​កូនរបស់ពួកគេដែលមានអាយុ ៣ឆ្នាំ។ ហើយការ​វាយ​ប្រហារ​លើក​ទី​ពីរ​បាន​សម្លាប់​កុមារ​ចំនួន ១៧​នាក់ និង​ស្ត្រី​ពីរ​នាក់​មក​ពី​ក្រុម​គ្រួសារប៉ាឡេស្ទីន​បន្ត​បន្ទាប់។ នេះបើយោងតាមមន្ទីរពេទ្យគុយវ៉ែត​ដែលនៅជិតនោះដែល​បាន​ទទួល​សាកសព។

គួរជម្រាបថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក បាន​បំផ្លិចបំផ្លាញទីក្រុងធំៗចំនួនពីររបស់ Gaza និងបានបំផ្លាញសំណង់អគារ រួមនឹងហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗជាច្រើន។ ប្រជាជនប្រហែល ៨០% បានភៀស​ខ្លួនទៅកាន់ផ្នែក​ផ្សេងទៀតនៃ​តំបន់​ឆ្នេរដែល​ត្រូវបានឡោមព័ទ្ធ។ យោងតាម​មន្ត្រីសុខាភិ​បាល​ក្នុង​តំបន់ សង្គ្រាមបានសម្លាប់ប្រជាជន​ប៉ាឡេស្ទីន​រហូត​ដល់​ជាង ៣៤,០០០​នាក់ ដែលក្នុងនោះ 2/3 នៃពួកគេជា​ស្ត្រី និង​កុមារ​៕

Digiqole Ad

Related post