ហ្គាហ្សា៖ កាលពីប៉ុន្មានសប្តាហ៍មុនអ៊ីស្រាអែលបានហាមឃាត់រថយន្តដឹកទំនិញជាច្រើនគ្រឿងមិនឱ្យចូលទៅកាន់តំបន់ហ្គាហ្សា ដែលមានពលរដ្ឋជាង ២លាននាក់រស់នៅទីនោះ ខណៈនៅថ្ងៃអាទិត្រនេះវិញ អ៊ីស្រាអែលបានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ហ្គាហ្សាវិញម្តង ដែលទង្វើនេះនាំឱ្យប៉ះពាល់ដល់រោងចក្រផលិតទឹកស្អាតជាផ្នែកមួយដ៏សំខាន់សម្រាប់ពលរដ្ឋប៉ាឡេស្ទីន ពីព្រោះវាជាខ្សែថាមពលតែមួយគត់រវាងអ៊ីស្រាអែល និងហ្គាហ្សា ក្នុងការផ្គត់ផ្គង់រោងចក្រចម្រោះទឹកស្អាត ហើយពលរដ្ឋនៅតំបន់នេះភាគច្រើនពឹងផ្អែកលើបន្ទះសូឡា និងម៉ាស៊ីនភ្លើងដែលប្រើឥន្ធនៈ ដើម្បីផលិតអគ្គិសនី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Arab News នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥។
រដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 កាលពីថ្ងៃទី២២ ខែកញ្ញា បានចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមហ៊ូធីនៅប្រទេសយេម៉ែន និងការវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត។ (more…)
នៅទីបំផុត ចក្រភពអង់គ្លេសបានសម្រេចផ្តល់ការគាំទ្រផ្នែកយោធាដល់អារ៉ាប៊ីសាអូឌីត ដើម្បីជួយពង្រឹងសមត្ថភាពការពារតាមផ្លូវអាកាស ប្រឈមនឹងការវាយប្រហាររបស់ក្រុមហ៊ូទីនៅយ៉េមែន។ (more…)
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី១៦ ខែកញ្ញា ថា លោកសង្ឃឹមថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងខិតជិតដល់ទីបញ្ចប់ ខណៈកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីឈានទៅរកកិច្ចព្រមព្រៀងមួយ នៅតែបន្ត។ (more…)
យោងតាមរបាយការណ៍របស់ការិយាល័យថវិកាសភាអាមេរិក (CBO) ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ការចំណាយរបស់សហរដ្ឋអាមេរិកលើសង្គ្រាមរយៈពេល ៦ ខែជាមួយអ៊ីរ៉ង់ បានកើនដល់ប្រមាណ ៣៨ ពាន់លានដុល្លារ។ (more…)
ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «និន្នាការ និងតម្រូវការទេសចរមូស្លីម» ដើម្បីលើកកម្ពស់ការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីបង្គោល និងភាគីពាក់ព័ន្ធ ក្នុងការផ្តល់សេវាទេសចរណ៍ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរមូស្លីម។ (more…)
ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើក ឬដ្រូនមួយគ្រឿង ដែលត្រូវបានបាញ់បង្ហោះដោយក្រុមហ៊ូទីពីប្រទេសយេម៉ែន នៅក្បែរទីក្រុងបរិសុទ្ធម៉ាក្កះ។ (more…)