People gather after a two-week ceasefire in the Iran war was announced, in Tehran, Iran, April 8, 2026. Majid Asgaripour/WANA (West Asia News Agency) via REUTERS ATTENTION EDITORS – THIS PICTURE WAS PROVIDED BY A THIRD PARTY.
អ៊ីរ៉ង់ប្រកាស «ជ័យជម្នះជាប្រវត្តិសាស្ត្រ» លើសហរដ្ឋអាមេរិក ដោយអះអាងថាសត្រូវត្រូវបង្ខំចិត្តទទួលយកសំណើរបស់ខ្លួន
អ៊ីរ៉ង់បានប្រកាសពី «ការបរាជ័យជាប្រវត្តិសាស្ត្រ និងយ៉ាងធ្ងន់ធ្ងរ» របស់សហរដ្ឋអាមេរិក និងរបបអ៊ីស្រាអែល បន្ទាប់ពីសង្គ្រាមរយៈពេល ៤០ ថ្ងៃ ដោយប្រកាសថា ទីក្រុងវ៉ាស៊ីនតោនត្រូវបានបង្ខំឱ្យទទួលយកសំណើរបស់អ៊ីរ៉ង់ចំនួន ១០ ចំណុច ដែលរួមមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការលើកលែងទណ្ឌកម្មទាំងអស់ និងការដកកងកម្លាំងប្រយុទ្ធរបស់សហរដ្ឋអាមេរិកចេញពីតំបន់។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអ៊ីរ៉ង់ Press TV នៅព្រឹកថ្ងៃពុធទី៨ ខែ មេសា ឆ្នាំ២០២៦។
នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់ជនរួមជាតិរបស់ខ្លួន ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់បាននិយាយថា សត្រូវបានទទួលបរាជ័យដែលមិនអាចប្រកែកបាន ហើយឥឡូវនេះ «គ្មានផ្លូវទៅមុខក្រៅពីការចុះចូលនឹងឆន្ទៈរបស់ប្រជាជាតិដ៏អស្ចារ្យរបស់អ៊ីរ៉ង់ និងការតស៊ូដ៏ថ្លៃថ្នូរនោះទេ»។
ការប្រកាសនេះធ្វើឡើងនៅថ្ងៃទី ៤០ នៃសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមជាមួយនឹងការធ្វើឃាតមេដឹកនាំបដិវត្តន៍អ៊ីស្លាម Ayatollah Seyyed Ali Khamenei និងមេបញ្ជាការជាន់ខ្ពស់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។
គួររំលឹកថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសផ្អាកការវាយប្រហារយោធារបស់សហរដ្ឋអាមេរិករយៈពេលពីរសប្តាហ៍លើអ៊ីរ៉ង់ ដោយដកថយពីថ្ងៃផុតកំណត់ម៉ោង ៨ យប់ ថ្ងៃអង្គារ៧មេសាសប្ដាហ៍នេះម៉ោងនៅអាមេរិក ជាពេលវេលាក្រោមកាលកំណត់របស់លោកផ្ទាល់ ដែលលោកបានគំរាមបំផ្លាញរោងចក្រថាមពល និងស្ពានអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់មិនបើកច្រកសមុទ្រ Hormuz ឡើងវិញទេនោះ។ លោក Trump បានប្រកាសបទឈប់បាញ់ទ្វេភាគីលើបណ្ដាញសង្គម Truth Social របស់លោក ដោយនិយាយថាការផ្អាកនេះបានកើតឡើងបន្ទាប់ពីការសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកShehbaz Sharif និងមេបញ្ជាការកងទ័ពលោក Field Marshal Asim Munir លើលក្ខខណ្ឌថា អ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រភ្លាមៗ។ អ៊ីរ៉ង់បាននិយាយថា កិច្ចពិភាក្សាជាមួយតំណាងអាមេរិកនឹងត្រូវធ្វើឡើងក្នុងទីក្រុងអ៊ីស្លាម៉ាបាដរយៈពេល ១៥ ថ្ងៃក្រោមការសម្របសម្រួលរបស់ប៉ាគីស្ថានដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយក្នុងនោះអ៊ីរ៉ង់បានលើកឡើងថា
សំណើ១០ចំណុច រួមមានទាំងការទទួលស្គាល់សិទ្ធិក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ការដកទណ្ឌកម្មទាំងអស់ និងការធានាមិនឲ្យមានការវាយប្រហារនាពេលអនាគត ហើយថា ការឆ្លងកាត់ប្រកបដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រ Hormuz នឹងត្រូវបានអនុញ្ញាតសម្រាប់រយៈពេលពីរសប្តាហ៍ក្នុងការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។





