• December 19, 2024
 អេហ្ស៊ីបនឹងបណ្តុះបណ្តាលដល់វេជ្ជបណ្ឌិតដែលជាជនជាតិប៉ាឡេស្ទីនចំនួន ២០នាក់ ជារៀងរាល់ឆ្នាំ

អេហ្ស៊ីបនឹងបណ្តុះបណ្តាលដល់វេជ្ជបណ្ឌិតដែលជាជនជាតិប៉ាឡេស្ទីនចំនួន ២០នាក់ ជារៀងរាល់ឆ្នាំ

Spread the love
Digiqole Ad

អេហ្ស៊ីប៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រជាជនអេហ្ស៊ីប លោកវេជ្ជបណ្ឌិត Khaled Abdel Ghaffar បានប្រកាសកាលពីថ្ងៃអង្គារថា អេហ្ស៊ីបនឹងបណ្តុះបណ្តាលវេជ្ជបណ្ឌិតដែលជាជនជាតិប៉ាឡេស្ទីនចំនួន ២០នាក់ ក្នុងជំនាញឯកទេសដែលត្រូវការជាចាំបាច់ជារៀងរាល់ឆ្នាំ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរដ្ឋអេហ្ស៊ីប ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Al Monitor នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។

លោកវេជ្ជបណ្ឌិត Khaled Abdel Ghaffar បាននិយាយថា កម្មវិធីបណ្តុះបណ្តាលដល់វេជ្ជបណ្ឌិតប៉ាឡេស្ទីន នឹងមានរយៈពេលពីមួយខែទៅប្រាំមួយខែ ក្រោមការចង្អុលបង្ហាញក៏ដូចជាគំនិតផ្តួចផ្តើមរបស់ ប្រធានាធិបតីអេហ្ស៊ីប លោក Abdul Fattah Al-Sisi ហើយការបណ្តុះបណ្តាលនេះក៏នឹងត្រូវធ្វើឡើងនៅមន្ទីរពេទ្យអេហ្ស៊ីបផងដែរ។

ក្រៅពីនោះអេហ្ស៊ីបក៏នឹងផ្តល់វ៉ាក់សាំងប្រឆាំងនឹងខ្យាដំរី និងពស់ចឹក និងថ្នាំមួយចំនួនទៀតដែលផលិតក្នុងស្រុក ហើយទន្ទឹមនោះ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាអំពីលទ្ធភាពនៃការផ្តល់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ដល់មន្ទីរពេទ្យប៉ាឡេស្ទីនផងដែរ។

គួរជម្រាបថា កិច្ចព្រមព្រៀងនេះ បានកើតឡើងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលប៉ាឡេស្ទីន លោកស្រី Mai Al-Kaila ទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប កាលពីថ្ងៃអង្គារ៕

Digiqole Ad

Related post