• December 19, 2024
 អារ៉ាប៊ីសាអូឌីត អនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនអាចអញ្ជើញមិត្តភក្តិមកលេងក្នុងប្រទេស និងធ្វើអុំរ៉ោះបាន

អារ៉ាប៊ីសាអូឌីត អនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនអាចអញ្ជើញមិត្តភក្តិមកលេងក្នុងប្រទេស និងធ្វើអុំរ៉ោះបាន

Spread the love
Digiqole Ad

អារ៉ាប៊ីសាអូឌីត បានប្រកាសយន្តការថ្មី ដោយអនុញ្ញាតអោយពលរដ្ឋរបស់ខ្លួនអាចអញ្ជើញមិត្តភក្តិទៅទស្សនានៅជុំវិញប្រទេស និងធ្វើអុំរ៉ោះបាន។ យន្តការនេះកើតឡើងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនចំនួនភ្ញៀវបរទេស ស្របតាមគោលបំណងនៃចក្ខុវិស័យ ឆ្នាំ២០៣០ របស់អារ៉ាប៊ីសាអូឌីត។

ក្រសួងការបរទេសរបស់ប្រទេសនេះ បាននិយាយថា អ្នកកាន់ទិដ្ឋាការនឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរក្នុងតំបន់ និងទីក្រុងនានាទូទាំងប្រទេស ក៏ដូចជាធ្វើអុំរ៉ោះ ទស្សនាវិហាររបស់ព្យាការី នៅទីក្រុង Madinah បន្ថែមពីនោះ ពួកគេក៏ត្រូវបានអនុញ្ញាតអោយទស្សនាកន្លែងប្រតិបត្តិជំនឿ និងទីកន្លែងប្រវត្តិសាស្ត្រ និងចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ផ្សេងៗទៀតផងដែរ។ នេះបើតាមការផ្សាយដោយគេហទំព័រ Asharq Al Awsat នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។

ក្រសួងបានបញ្ជាក់ថា ដំណើរការដាក់ពាក្យសុំទិដ្ឋាការត្រូវបានធ្វើឱ្យកាន់តែមានភាពងាយស្រួល និងងាយស្រួលជាងមុន តាមរយៈ eVisa នៃគេហទំព័ររបស់ក្រសួង។

សំណើសុំទិដ្ឋាការដោយផ្ទាល់នេះ អាចត្រូវបានដាក់ជូនតាមរយៈផ្នែកសេវាកម្មបុគ្គលនៃ eVisa ហើយចូលតាមរយៈ Nafadh រួចបំពេញទិន្នន័យរបស់អ្នកដែលត្រូវបានអញ្ជើញ ដោយស្នើសុំដំណើរទស្សនកិច្ចផ្ទាល់ខ្លួន និងអនុម័តកិច្ចការចាំបាច់។

ក្រសួងបន្ថែមថា អ្នកដែលត្រូវបានអញ្ជើញឱ្យមកទស្សនា នឹងបំពេញដំណើរការបង់ថ្លៃសេវា និងការធានារ៉ាប់រងសុខភាព បន្ទាប់ពីបំពេញបែបបទស្នើសុំទិដ្ឋាការនៅលើ eVisa រួចបញ្ជូនពាក្យសុំ និងលិខិតឆ្លងដែនទៅកាន់ស្ថានទូត ឬស្ថានកុងស៊ុល របស់អារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសរបស់ភ្ញៀវ ឬតាមរយៈមជ្ឈមណ្ឌល ឬការិយាល័យ ដែលទទួលស្គាល់ពីស្ថានទូត ឬស្ថានកុងស៊ុល។

បន្ទាប់ពីទទួលបានលិខិតឆ្លងដែនដែលមានត្រាទិដ្ឋាការ ភ្ញៀវដែលត្រូវបានអញ្ជើញ អាចធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតតាមគ្រប់មធ្យោបាយ មិនថាតាមផ្លូវអាកាស ផ្លូវគោក និងសមុទ្រ៕

Digiqole Ad

Related post