ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់ ចុះកិច្ចព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការយោធា ចំពេលមានភាពតាន​តឹងកើនឡើងក្នុងតំបន់

Spread the love

ប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់ កាលពីថ្ងៃចន្ទកន្លងទៅ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បី​ជំរុញកិច្ចសហប្រតិបត្តិការយោធា ដែលជាជំហានដ៏សំខាន់មួយក្នុងទំនាក់ទំនងការពារជាតិ ចំ​ពេល​មានភាពតានតឹងកើនឡើងក្នុងតំបន់។ នេះបើតាមការផ្សាយដោយសារព័ត៌មាន The News Arab នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

កិច្ចព្រមព្រៀងដែលធ្វើឡើងក្រោមវត្តមាន រដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Khalid bin Salman និង​សមភាគីអ៊ីរ៉ាក់ លោក Thabet Al-Abbasi ត្រូវបានគេមើលឃើញថា​ ជាជំហាន​ដ៏​សំខាន់​ក្នុងការពង្រឹងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ ខណៈដែលអ៊ីរ៉ាក់រំពឹងថានឹង​មាន​លទ្ធភាព​សងសឹក​របស់​អ៊ី​ស្រាអែល បន្ទាប់ពីការវាយប្រហារនាពេលថ្មីៗនេះ ដោយកង​ជីវពល​ដែល​គាំទ្រដោយអ៊ីរ៉ង់​លើទឹក​ដីដែលកាន់កាប់ដោយអ៊ីស្រាអែល នៅមុនឆ្នាំ១៩៤៨ ជាទឹកដីប៉ាឡេស្ទីន និងតំបន់ Golan Heights របស់ស៊ីរី ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអ៊ីរ៉ាក់ បានគូសបញ្ជាក់ថា រដ្ឋមន្ត្រីបានពិ​ភា​ក្សាអំពីការ​ពង្រឹង​ការ​សម្របសម្រួលសន្តិសុខ ការបណ្តុះបណ្តាល និងសមយុទ្ធរួមគ្នា​រវាង​កង​កម្លាំង​អ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីត។ វារួមបញ្ចូលទាំងកិច្ចព្រមព្រៀងដើម្បីបើកវគ្គសិក្សាយោធារួមគ្នា រៀប​ចំ​សមយុទ្ធ និងបង្កើតយន្តការសម្រាប់ទាហានអ៊ីរ៉ាក់ ដើម្បីទទួលបានការព្យាបាលនៅមន្ទីរ​ពេទ្យ​អារ៉ាប៊ីសាអូឌីត ផងដែរ៕

camm

Recent Posts

អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី​ វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងម៉ាឡេស៊ី និងកម្ពុជា

នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Datuk Nur Jazlan bin Tan Sri…

6 days ago

មេដឹកនាំអាស៊ានបូក៣ អំពាវនាវឱ្យពង្រឹងសាមគ្គីភាព ចំពេលវិបត្តិ និងជម្លោះសកលកំពុងកើនឡើង

មេដឹកនាំអាស៊ានបូក៣ (អាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង) បានអំពាវនាវឱ្យពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមនានា ខណៈជម្លោះភូមិសាស្ត្រនយោបាយ វិបត្តិសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជានៅលើពិភពលោក កំពុងកើនឡើង។ (more…)

7 days ago

ម៉ាឡេស៊ីរក្សាបានអាសនៈក្នុងក្រុមប្រឹក្សាសហភាពទូរគមនាគមន៍អន្តរជាតិ សម្រាប់អាណត្តិ ២០២៧-២០៣០

(ម៉ាឡេស៊ី)៖ ប្រទេសម៉ាឡេស៊ីទទួលបានជោគជ័យក្នុងការរក្សាអាសនៈរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាសហភាពទូរគមនាគមន៍អន្តរជាតិ (ITU Council) សម្រាប់អាណត្តិឆ្នាំ២០២៧-២០៣០ បន្ទាប់ពីទទួលបានសំឡេងគាំទ្រចំនួន ១៤៥សំឡេង ក្នុងការបោះឆ្នោតនៅក្នុងសន្និសីទពេញអង្គ ITU ឆ្នាំ២០២៦ (PP-26)។ (more…)

1 week ago

កម្ពុជា និងកាណាដា ឈានដល់ការផ្លាស់ប្តូរអនុស្សរណៈពាណិជ្ជកម្ម-ហិរញ្ញវត្ថុ និងបើកផ្លូវចរចាកិច្ចព្រមព្រៀងធំៗ ២ បន្ថែមទៀត

ភ្នំពេញ៖ ទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកាណាដា បានបោះជំហានទៅមុខមួយកម្រិតទៀត តាមរយៈការបង្កើតយន្តការសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសុវត្ថិភាពហិរញ្ញវត្ថុ។ (more…)

1 week ago

សភាអ៊ីស្រាអែលជ្រើសតាំងតំណាងរាស្ត្រអារ៉ាប់ជាអនុប្រធានសភា ក្រោយអវត្តមានអស់រយៈពេល៤ឆ្នាំ

(អ៊ីស្រាអែល)៖ សភាអ៊ីស្រាអែល (Knesset) កាលពីថ្ងៃចន្ទ បានអនុម័តជ្រើសតាំងលោក Walid Taha សមាជិកសភាមកពីគណបក្ស United Arab List (Ra’am) ឱ្យកាន់តំណែងជាអនុប្រធានសភា ដែលជាការស្ដារឡើងវិញនូវតំណាងជនជាតិអារ៉ាប់ក្នុងថ្នាក់ដឹកនាំសភា បន្ទាប់ពីអវត្តមានអស់រយៈពេល៤ឆ្នាំ។…

1 week ago

កម្ពុជាបិទបញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដោយជោគជ័យ ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញផ្តោតលើ ៣២ ចំណុច

(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ (more…)

1 week ago