• December 19, 2024
 អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក បានជំរុញឱ្យមានបទឈប់បាញ់សារជាថ្មី នៅក្នុងប្រទេសស៊ូដង់ ដើម្បីស្វែងរកការបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍ និងភាពអសន្តិសុខនៅក្នុងប្រទេស

អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក បានជំរុញឱ្យមានបទឈប់បាញ់សារជាថ្មី នៅក្នុងប្រទេសស៊ូដង់ ដើម្បីស្វែងរកការបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍ និងភាពអសន្តិសុខនៅក្នុងប្រទេស

Spread the love
Digiqole Ad

JEDDAH៖ អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យបានធ្វើការជំរុញជាថ្មីសម្រាប់កិច្ចចរចាបទឈប់បាញ់រវាងមេទ័ពដែលកំពុងប្រយុទ្ធនៅក្នុងប្រទេសស៊ូដង់ ដើម្បីស្វែងរកការបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍ និងភាពអសន្តិសុខនៅក្នុងប្រទេស ខណៈសង្គ្រាមក៏កំពុងបន្តដែលឈានដល់សប្តាហ៍ទីប្រាំបីហើយ ក្នុងនោះបណ្តាលឱ្យមនុស្សលើសពីពីរពាន់អ្នកបានស្លាប់ និង 1.2 លាននាក់ត្រូវបានផ្លាស់ទីលំនៅ និងជិត ៥សែននាក់បានភៀសខ្លួនទៅក្រៅប្រទេស ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងការបរទេសរបស់អារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា បេសកជននៃកងទ័ពធម្មតារបស់ប្រទេសស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) នៅតែស្ថិតក្នុងទីក្រុង Jeddah នៅឡើយទេ ទោះបីជាពូកគេបានបដិសេធមិនទទួលនូវកិច្ចចរចារសម្រាប់បទឈប់បាញ់ក៏ដោយ។ ក្នុងនោះអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកនៅតែប្រកាន់ខ្ជាប់ក្នុងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការផ្សះផ្សារនិងស្វែងរកសន្តិភាពជូនប្រជាជនស៊ូដង់ឱ្យបាន។

ប្រភពដដែលបានបន្តថា អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកចង់បន្តកិច្ចចរចាជាផ្លូវការមួយរវាងគណៈប្រតិភូជម្លោះទាំងពីរ ដើម្បីធ្វើការពិភាក្សាដោយផ្តោតលើការសម្របសម្រួលជំនួយមនុស្សធម៌ និងការឈានដល់កិច្ចព្រមព្រៀងលើជំហានដ៏ខ្លីដែលភាគីត្រូវតែព្រមទទួលយកនូវបទឈប់បាញ់ថ្មីប្រកបដោយប្រសិទ្ធភាព ដោយមានគោលបំណងកសាងដល់ការបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍និងភាពអសន្តិសុខនៅក្នុងប្រទេស។

សូមបញ្ជាក់ផងដែរថា កាលពីពេលកន្លងអារ៉ាប៊ីសាអូឌីតអារ៉ាប់ក៏ធ្លាប់បើកកិច្ចប្រជុំកំពូលលើកទី៣២ នៅក្នុងទីក្រុង Jeddah ផងដែរ ដើម្បីជំរុញកិច្ចគាំទ្រក្នុងការស្វែងរកសន្តិភាពក៏ដូចជាការកាត់បន្ថយភាពតានតឹងក្នុងប្រទេសសូដង់។ ពីព្រោះឃើញថាបច្ចុបន្ននេះ ការប្រយុទ្ធគ្នានៅក្នុងរដ្ឋធានីសូដង់បាននាំឱ្យមានការខូចខាតយ៉ាងទូលំទូលាយ ដោយកើនឡើងនៃអំពើរចោរកម្ម ការលួចប្លន់ ប៉ះពាល់ដល់សេវាសុខភាព ការដាច់ចរន្តអគ្គិសនី និងទឹក និងការផ្គត់ផ្គង់ស្បៀងអាហារមានការធ្លាក់ចុះយ៉ាងកំហុក។

Digiqole Ad

Related post