• July 31, 2025
 អារ៉ាប៊ីសាអូឌីត និងប៉ាឡេស្ទីន បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីអាចបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា និងឈានទៅរកការអនុវត្តនូវដំណោះស្រាយរដ្ឋពីរ

អារ៉ាប៊ីសាអូឌីត និងប៉ាឡេស្ទីន បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីអាចបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា និងឈានទៅរកការអនុវត្តនូវដំណោះស្រាយរដ្ឋពីរ

Spread the love
Digiqole Ad

ឡុងដ៍៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan និងនាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Mustafa បានជួបពិភាក្សាគ្នាកាលពីថ្ងៃអង្គារ ស្តីពីការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងការទូតធ្វើយ៉ាងណាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា និងឈានទៅរកការអនុវត្តដំណោះស្រាយរដ្ឋពីរ ក្នុងគោលបំណងជួយសង្គ្រោះពលរដ្ឋប៉ាឡេស្ទីន ខណៈសង្គ្រាមដែលអុីស្រាអែលកំពុងបន្តនេះ បណ្តាលឱ្យពលរដ្ឋនៅតំបន់ហ្គាហ្សាជិតពីរលាននាក់ជួបនូវវិបត្តិកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Arab News នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងនាយករដ្ឋមន្ត្រីប៉ាឡេស្ទីននៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនៅថ្ងៃបិទនៃសន្និសីទអន្តរជាតិកម្រិតខ្ពស់ នាថ្ងៃអង្គារនេះ ព្រះអង្គម្ចាស់ Faisal bin Farhan បានបញ្ជាក់ថា រ៉ាប៊ីសាអូឌីតតែងតែគាំទ្រប៉ាឡេស្ទីន និងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលការគាំទ្រសម្រាប់ការបង្កើតរដ្ឋប៉ាឡេស្ទីនជាផ្លូវការដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងជំរុញដើម្បីសម្រេចបាននូវដំណោះស្រាយរដ្ឋពីរធ្វើយ៉ាងណាអោយពលរដ្ឋប៉ាឡេស្ទីនអាចរស់នៅដោយសន្តិភាពដោយគ្មានការយាយីពីអុីស្រាអែលបន្តទៀត។

ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន បានថ្លែងអំណរគុណចំពោះកិច្ចគាំទ្ររបស់អារ៉ាប៊ីសាអូឌីតនិងជំរុញឲ្យប្រទេសឥស្លាមផ្សេងទៀតរួមចំណែកក្នុងការជំរុញដើម្បីទទួលបានសន្តិភាព និងជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋនៅតំបន់ហ្គាហ្សា ដែលកំពុងជួបប្រទះនឹងវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរនេះ។

Digiqole Ad

Related post