• October 22, 2025
 អារ៉ាប៊ីសាអូឌីតផ្តល់ជំនួយជាសម្ភារៈបរិក្ខាគិតជាទឹកប្រាក់ប្រមាណ៨ម៉ឺនដុល្លារអាមេរិកដល់សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និង បច្ចេកវិទ្យា(CUMT) ដើម្បីធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពលើការបណ្តុះបណ្តាលនិស្សិតកម្រិតឧត្តមសិក្សានៅកម្ពុជា

អារ៉ាប៊ីសាអូឌីតផ្តល់ជំនួយជាសម្ភារៈបរិក្ខាគិតជាទឹកប្រាក់ប្រមាណ៨ម៉ឺនដុល្លារអាមេរិកដល់សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និង បច្ចេកវិទ្យា(CUMT) ដើម្បីធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពលើការបណ្តុះបណ្តាលនិស្សិតកម្រិតឧត្តមសិក្សានៅកម្ពុជា

Spread the love
Digiqole Ad

ភ្នំពេញ កម្ពុជា៖ មជ្ឈមណ្ឌលព្រះចៅសាល់ម៉ានដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌ (KSRelief) នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានផ្តល់ជំនួយជាថវិកា និងសម្ភារៈបរិក្ខាក្នុងតម្លៃសរុបប្រមាណ 80,000 ដុល្លារអាមេរិកដល់សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា (CUMT) តាមរយៈកិច្ចព្រមព្រៀងផ្តល់ជំនួយ ជាមួយនឹងអង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជា។ ការចូលរួមចំណែកនេះមានគោលបំណងពង្រឹងសមត្ថភាពរបស់សាកលវិទ្យាល័យក្នុងការបណ្តុះបណ្តាលនិស្សិតថ្នាក់ឧត្តមសិក្សា និងលើកកម្ពស់ការអភិវឌ្ឍការអប់រំនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងនិងបច្ចេកវិទ្យា(CUMT) បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភគាំទ្ររបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតដែលដោយបានគូសបញ្ជាក់ថាជំនួយនេះនឹងជួយពង្រឹងសមត្ថភាពរបស់សាកលវិទ្យាល័យក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភា រួមជាមួយនឹងជំនាញរបស់សាស្រ្តាចារ្យនិងបុគ្គលិករបស់ខ្លួន។ ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់បន្ថែមថាជំនួយនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អារ៉ាប៊ីសាអូឌីតក្នុងការជំរុញនិងគាំទ្រលើវិស័យអប់រំ និងជំរុញនូវទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិនៃប្រទេសទាំងពីរ។


ការចូលរួមចំណែកនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌និងជំនួយរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលអនុវត្តដោយមជ្ឈមណ្ឌលព្រះចៅសាល់ម៉ានដើម្បីជំនួយសង្គ្រោះនិងការងារមនុស្សធម៌(KSRelief)ដើម្បីគាំទ្រដល់វិស័យអប់រំឧត្តមសិក្សានៅក្នុងប្រទេសដែលត្រូវការជំនួយ។ ការគាំទ្រនេះមានគោលបំណងអភិវឌ្ឍយន្តការអប់រំឧត្តមសិក្សានិងផ្តល់មូលនិធិសម្រាប់កម្មវិធីសិក្សានិងដំណើរការអប់រំ។

សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា(CUMT)គឺជាស្ថាប័នអប់រំកម្រិតឧត្តមសិក្សាបង្កើតឡើងដំបូងបង្អស់នៅកម្ពុជាដោយ បញ្ញវន្តខ្មែរឥស្លាម ក្រោមជំនួយឧបត្ថម្ភគាំទ្រពីមូលនិធិ Al-Rajhi Endowment Fund ពីប្រទេសអារ៉ាប៊ីសាអូឌីត ក្រោមការសម្របសម្រួលដោយមជ្ឈមណ្ឌលព្រះចៅសាល់ម៉ានដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌ (KSRelief) ។

សាកលវិទ្យាល័យ នេះត្រូវបានសម្ពោធប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ចាប់តាំងពីការបង្កើតឡើងមក CUMT បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

គួរឲ្យដឹងថាមជ្ឈមណ្ឌលព្រះចៅសាល់ម៉ានដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌ KSRelief គឺជាអង្គការមនុស្សធម៌ដ៏ធំបំផុតមួយរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បន្តផ្តល់ជំនួយនៅទូទាំងពិភពលោកក្នុងកម្មវិធីសង្គម ជំនួយមនុស្សធម៌ ជំនួយសង្គ្រោះបន្ទាន់ សេវាសុខភាព និងការអភិវឌ្ឍធនធានមនុស្ស។ នៅកម្ពុជា KSRelief បានជួយឧបត្ថម្ភគាំទ្រដល់ CUMTនិងគម្រោងមនុស្សធម៌ផ្សេងទៀតនិងបច្ចុប្បនេះក៏កំពុងពិនិត្យមើលលើគំនិតផ្តួចផ្តើមបន្ថែមទៀតោងដែរ។

Digiqole Ad

Related post