
អារ៉ាប៊ីសាអូឌីតប្រកាសបញ្ចុះតម្លែការចំណាយលើធានារ៉ាប់រ៉ង៦៣%សម្រាប់បរទេសដែលធ្វើអុំរ៉ោះចាប់ពីដ្ងៃទី១០ មករា តទៅ

ម៉ាក្កះ៖ ក្រសួងកិច្ចការហាជីនិងអុំរ៉ោះនៃប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសថា ការចំណាយលើការធានារ៉ាប់រងដ៏ទូលំទូលាយសម្រាប់អ្នកមកធ្វើហាជីអុំរ៉ោះ បរទេសត្រូវបានកាត់បន្ថយពី 235 រីយ៉ាល់ មក87រីយ៉ាល់វិញ ដែលស្មើនឹងចុះតម្លៃ 63 ភាគរយ ដោយចាប់ផ្តើមពីថ្ងៃទី 10 ខែមករា ឆ្នាំ 2023 នេះបើតាមការចុះផ្សាយរបស់ Saudi Gazette នាថ្ងៃទី១៦ មករា ឆ្នាំ២០២៣។
គោលនយោបាយធានារ៉ាប់រងសម្រាប់ ហាជីអុំរ៉ោះ គឺជាគោលការណ៍ដែលត្រូវបានដាក់ឲ្យអ្នកដែលទៅធ្វើហាជីអ៊ុំរ៉ោះពីខាងពីក្រៅប្រទេស
តម្លៃនេះត្រូវបានរួមបញ្ចូលនៅក្នុងនីតិវិធីទិដ្ឋាការ(វិសា)មុនពេលចេញដំណើរ សម្រាប់ករណីសង្គ្រោះបន្ទាន់ដូចជា ការព្យាបាល ការចូលមន្ទីរពេទ្យ ការមានគភ៌ ការសម្រាលកូនបន្ទាន់ និងករណីផ្សេងៗជាច្រើនទៀត។


